ព័ត៌មានសិល្បៈ និងកម្សាន្ត

Kim Jo Kwang Soo ផលិត​ករ និង​នាយក ខ្ទើយ​គម្រោង​រៀបការ​ភេទ​ដូចគ្នា​

​អ្នកដឹកនាំ​សម្តែង ដែល​មាន​ចរិក​ខ្ទើយ Kim Jo Kwang Soo ថ្មីៗ​នេះ​បាន​ប្រកាសថា គាត់​មាន​គម្រោង​រៀបការ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​
​រំឭកថា​កាលពី​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០១៣ កន្លងទៅ អ្នក​ដឹកនាំ​ការសម្តែង បាន​ធ្វើ​សន្និសីទកាសែត​មួយ ថា​ខ្លួន​មាន​គម្រោង​រៀបការ ជាមួយនឹង​ដៃគូ​របស់​ខ្លួន Kim Seung Hwan អាយុ ១៩ ឆ្នាំ ដែល​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា ដូចជា​រូប​លោក​ដែរ​។ និង​ក្រោយមកទៀត​មាន​ប្រភពព័ត៌ជា​ច្រើនចុះប​ណ្តើ​រ​។​

​លោក​បាន​បន្តថា យើង​បាន​សម្រេចចិត្ត ដេញ វេលា​រៀបការ​រួចរាល់​ហើយ គឺ​នៅ​ថ្ងៃទី ៧ ខែ សីហា នាពេលខាងមុខ ។​Kim Seung Hwan អាយុ ១៩ ឆ្នាំ ត្រូវបាន​គេ​ដឹងថា ជា​ផលិតករ​ខ្សែភាពយន្ត ហើយក៏​ជា នាយក​ប្រតិបត្តិ Rainbow Factory ផងដែរ​។ ជាមួយនឹង​ការ​រៀបការ​នេះដែរ លោក​បាន​និយាយថា ស្នេហា​រវាង Kim Jo Kwang Soo និង​ខ្លួន​ជា​ស្នេហា​ពិត ដូច្នេះ​ក៏​សម្រេចចិត្ត​រៀបការ​តែម្តង​។​

​បញ្ជាក់​ផង​ដែរ​ថា Kim Jo Kwang Soo ជា​អ្នក​ដែល​ចូលប្រឡូក​វិស័យ​ឧស្សាហកម្ម តាំងពី​ឆ្នាំ ១៩៩៩ ដោយ​ចាប់ផ្តើម​ធ្វើការ​ជាមួយ​នឹង​មុខងារ​ផលិត​ករ ដូចជា “Happy End,” “Old Miss Diary,” “There’s No Tomorrow,” និង​មាន​រឿង​ជាច្រើន​ទៀត ។ បន្ទាប់មកទៀត​គាត់​បាន​ក្លាយជា​នាយក​នៃ​ការផលិត ក្នុង​ឆ្នាំ ២០០៥ និង​ផលិត​រឿង​បែប​ស្រើបស្រាល ក្នុងនោះ​មាន “Boy Meets Boy,” “Friends?” និង​រឿង “Two Weddings and A Funeral.” ៕
​https://i1272.photobucket.com/albums/y389/domneng/Decore/Decore039/KimJoKwangSoo1_zps8f7eac6d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore039/KimJoKwangSoo3_zpsb3736984.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore039/KimJoKwangSoo2_zpsbe0ec206.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore039/KimJoKwangSoo7_zpsb33201f9.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore039/KimJoKwangSoo4_zps92ce6efa.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore039/KimJoKwangSoo8_zps8e05ef6e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore039/KimJoKwangSoo5_zps75093207.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore039/KimJoKwangSoo6_zpsa79fb13d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore039/KimJoKwangSoo10_zps3cacd5f7.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore039/KimJoKwangSoo9_zpsfe213375.jpg

មតិយោបល់