ផ្ទះ ព័ត៌មានជាតិ Update៖ កូនស្...

Update៖ កូនស្រីតារាកំប្លែងម្នាក់ ធ្វើអត្តឃាត.ចងកសម្លាប់ខ្លួន ក្នុងផ្ទះសំណាក់អាស៊ាន មិនដឹងមូលហេតុ

0

ភ្នំពេញ: កូនស្រីតារាកំប្លែងម្នាក់ បានធ្វើអត្តឃាត.ចងកសម្លាប់ខ្លួន ដោយមិនទាន់ដឹងមូល ហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងផ្ទះសំណាក់អាស៊ាន បន្ទប់លេខ០៧ ជាន់ឡៅតឿ ផ្ទះលេខ១៤ ផ្លូវលេខ៤៧ ក្រុម១១៣ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់សន្ដិសុខ ដែលយាមនៅក្បែរទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគាត់បានឮសំទ្បេងមនុស្សយំ នៅជាន់ខាងលើ ភ្លាមនោះ ក៏បានប្រាប់ទៅម្ចាស់ផ្ទះសំណាក់ តែម្ចាស់ផ្ទះសំណាក់ បាននិយាយថា ពុំមានអ្នកណាយំ ឬធ្វើអីនៅជាន់ខាងលើទេ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែទទួលការភ្ញាក់ផ្អើលថា មានមនុស្សធ្វើអត្តឃាតចង.កសម្លាប់ខ្លួន។

តាមការរៀបរាប់របស់ក្រុមគ្រួសារសព បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានចេញពីផ្ទះរយ:ពេល ៤ ថ្ងៃហើយ ដោយមិនមានឈ្លោះអ្វីជាមួយក្រុមគ្រួសារទ្បើយ តែពិតជារន្ធត់ និងស្លុតខ្លាំងណាស់ ពេលទទួលដំណឹងថា កូនស្រីគាត់ ចង.កសម្លាប់បែបនេះ។

សពជនរងគ្រោះ មានឈ្មោះ វ៉ាន់ ដានីត ភេទស្រី ជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្រុកកំណើតនៅសង្កាត់លេខ៥ ភ្នំពេញ ទីលំនៅបច្ចុប្បន្នផ្ទះ៩អឺ១ ផ្លូវ៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្រោយកើតហេតុ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានចុះទៅដល់ទីតាំងខាងលើ រួចរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងគ្រូពេទ្យកោសលវិច័យរាជធានី ដើម្បីបង្កើត គណ:កម្មាការធ្វើកោសល្យវិច័យ ត្រួតពិនិត្យសព។
លទ្ធផលតាមព័ត៌មានប្រមូលបាន និងការពិនិត្យរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ឋ គ្រូពេទ្យកោសលវិច័យរាជធានី និងការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ សពស្លាប់ដោយចង.កសម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់