ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្តាយកាន​លូ​លូ៖ កូនស្រី​ខ្លួន​សិច​ស៊ី​ជា​តម្រូវការ​ដៃគូរ​

កាលពីពេល​កន្លង​ទៅនេះ​ម្តាយ​របស់​នាង កាន​លូ​លូ (Can Lo Lo) ដែល​ជា​តារា​សិច​ស៊ី​លំដាប់​ពិភពលោក បាន​និយាយថា កូនស្រី​របស់​ខ្លួន​ជា​មនុស្ស​ធម្មតា ដូច​គេឯង​នោះទេ តែ​ភាគច្រើន​កម្ម​វី​ធី​ដែល​នាង​ចូលរួម ត្រូវ​លេង​សម្លៀក​បំពាក់​សិច​ស៊ី ដោយសារ​តែ​ខាង​ដៃគូ​ដែល​អញ្ជើញ​ឲ្យចូល​រួម​កម្មវិធី តម្រូវ​ធ្វើ​យ៉ាងនេះ​។​

​កាលពី​ឆ្នាំ ២០១២ កន្លងទៅ ម្តាយ​របស់ កាន​លូ​លូ និង​កាន​លូ​លូ បាន​ចូលរួម​កម្ម​វី​ធី Sex Culture Festival នៅ Guangzhou ក៏​ត្រូវ​បាន​អ្នកសារព័ត៌មាន​ជាច្រើន​បាន​ចោទសួរ​ពី​ភាព​សិច​ស៊ី​នេះ ដោយ​សួរ នាង​អត់​ខ្លាច​​រង​ការរិះគន់ និង​ភាព​សិច​ស៊ី​ហួសហេតុ​របស់​នាង​ទេ​ឬ​? ជាមួយនឹង​គ្នា​នេះ​ដែរ​ម្តាយ​របស់ កាន​លូ​លូ បាន​តប​ថា វា​ជា​តម្រូវការ​ខាង​ដៃគូ និង​អ្នកគាំទ្រ​ភាគច្រើន​ដែល​ដាច់ខាត​ត្រូវតែ​ធ្វើបែបនេះ​។​ក្រោយមក​ទៀត​ក្នុង​កម្ម​វី​ធី​សម្ពោធ​សាខា​ង​សំភារៈ​ផ្ទះបាយ នាង​គឺ​លេចមុខ​ជា​សម្លៀក​បំពាក់​យ៉ាង​ហួសហេតុ តែ​មាន​អ្នកគាំទ្រ​ជាច្រើន​ដែល​អបអរ​ភ្លើតភ្លើន​ជាមួយ​នឹង​សម្រស់​ដ៏​ស្រស់​សោភា​របស់​នាង​។​

​ម្តាយ​កាន​លូ​លូ តែងតែ​និយាយថា ទោះជា​មហាជន​រិះគន់​យ៉ាងណាក្តី តែ លូ​លូ ជា​មនុស្ស​ធម្មតា ដូច​ស្រី​ផ្សេងទៀត តែបើ​គេ​ស្តីបន្ទោស​រឿង​អាសក្រាម នោះ​យើង​ក៏​មិន​អាច​បន្ទោស​ដល់​ពេល​គេ​នោះ​ដែរ ព្រោះថា​នេះ​ជា​សិល្បៈ​។​
​បញ្ជាក់​ផង​ដែរ​ថា នៅ​ឆ្នាំ ២០១៣ ថ្មីៗ​នេះ កាន​លូ​លូ ក៏​រង​ពាក្យ​ច​ចាម​អារាម​ថា នាង​មាន​ផ្ទៃពោះ​ជាមួយនឹង​អ្នកដឹកនាំ​រឿង អាយុ ហា​ប្លាយ ។​តែ​ក្រោយមក​នាង​ក៏​បាន​បង្ហាញ​ឈុត​ប៊ី​គីនី​បញ្ជាក់​ថា​រឿង​នោះ​មិនមែន​ជា​ការពិត​នោះ​ទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore062/CanLoLo7_zpsc6188379.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore062/CanLoLo10_zpscb623efc.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore062/CanLoLo2_zps20d4a0bc.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore062/CanLoLo1_zps92d65aae.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore062/CanLoLo8_zps2f121937.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore062/CanLoLo9_zps95b3365f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore062/CanLoLo6_zps33b01eb1.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore062/CanLoLo5_zps091baa00.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore062/CanLoLo3_zpsdb34e015.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore062/CanLoLo4_zps61b83eb5.jpg

មតិយោបល់