ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនខ្មែរ ស្លៀកសំលៀកបំពាក់ប្រពៃខ្មែរ មើលទៅស្អាតណាស់ ក្នុងអំឡុងពេលចូលឆ្នាំ

ធៀបនឹងពិធីបុណ្យផ្សេងៗ នៅក្នុងប្រទេសកម្ពុជា គេនៅតែចាត់ទុកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ជាពិធីបុណ្យប្រពៃណីជាតិមួយដ៏ធំរបស់ខ្មែរ ដោយក្នុងអំឡុងពេលពិធីបុណ្យនេះ មកដល់ម្ដងៗ គេសុទ្ធតែមើលឃើញថា មិនមានសំលៀកបំពាក់ឈុតណា ដែលស្រស់ស្អាតជាងសំលៀកបំពាក់ បែបហូលផាមួង និងអាវកត្រង់របស់ខ្មែរនោះឡើយ។

ជាក់ស្ដែងសូម្បីតារាប្រុសស្រខ្លះ មានរូបសម្រស់ធម្មតាៗ ឲ្យតែគ្រងឈុតប្រពៃណីបែបនេះ គឺពិតស្អាត និងស្រសសង្ហា គួរឲ្យសរសើរ។ យ៉ាងណាមិញសំលៀកបំពាក់ទាំងនេះ ក៏ទាល់តែស្លៀកឲ្យត្រូវនឹងបរិបទ នៃពេលវេលា ហើយស្រុះគ្នាផងដែរ ទើបធ្វើឲ្យសម្រស់របស់ម្ចាស់ឈុតប្រពៃណីទាំងនេះ មើលទៅកាន់តែស្អាត និងសង្ហាថែមមួយកម្រិត។

ខាងក្រោមនេះជារូបសម្រស់តារាខ្មែរ ក្នុងពិធីថតអបអរចូលឆ្នាំនៅទូរទស្សន៍ជាតិ ក្នុងកម្មវិធីកុនខ្ញុំ កាលពីថ្ងៃទី៩ មេសា ក្រោមការដឹកនាំសិល្បករ ដោយគ្រួសារតារាកម្ពុជា ក្រោយពេលគ្រងឈុតប្រពៃណីខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលគ្រាន់តែឃើញ ក៏បង្ហាញពីភាពស្រស់ស្អាត និងបង្ហាញពីភាពថ្លៃថ្នូរ របស់កូនខ្មែរ៕

មតិយោបល់