ប្រពន្ធ កីឡាករ David Beckham កំពុងមានឱកាសដ៏អស្ចារ្យ ដោយត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងគម្រោងរឿងសិច Fifty Shades Of Grey (50 shades) ។
ទោះជាយ៉ាងនេះក្តី នាង Victoria មិនបានបង្ហាញសកម្មភាពដោយផ្ទាល់ ក្នុងរចនាម៉ូតសម្លៀកបំពាក់ សម្រាប់តារាសម្តែងជាច្រើននៅក្នុងរឿងនេះនោះទេ។ ប្រពន្ធអតីតកីឡាករបាល់ទាត់ David Beckham ក៏សូមអរគុណ ជាមួយនឹងជោគជ័យផ្នែកឧស្សាហកម្ម ម៉ូត ដែលជាកកន្លែងធ្វើការលើសម៉ោង ។ម្យ៉ាងវិញទៀតអរគុណសម្រាប់ការអញ្ជើញរបស់ខ្សែរឿងខាងលើ ដែលទុកចិត្តលើស្នាដៃរបស់នាង។
ព្រភពព័ត៌មានដែលកៀកនឹងតារាស្រីរូបនេះបានប្រាប់ដល់ ស្ទីតយ៉ូ Universal Pictures ថា រឿង ifty Shades Of Grey ដែរនេះដែរ មិនមែនជារឿងតែមួយមុខនោះទេ តែយើងផ្តោតសំខាន់លើ ការរចនាម៉ូត និងការបង្ហាញឈុតឆាកសម្តែងតន្ត្រី នៅក្នុងរឿងផងដែរ ។ តែពេលនេះនាង Victoria ក្លាយជាបេក្ខជនដ៏មានតម្លៃបំផុត ក្នុងទីតាំងរចនាម៉ូតសម្លៀកបំពាក់ជូនតួ។
នាង Victoria ក៏គេបានដឹងផងដែរថា ជាអ្នកគាំទ្រផ្កាប់មុខចំពោះប្រលោមលោក “Fifty Shades Of Grey” ដែលសរសេរដោយ អ្នកនិពន្ធស្រី EL James ។ សម្រាប់រឿងនេះដែរ ត្រូវបានបោះពុម្ពផ្សាយទៅកាន់សកលលោក ជាលើកដំបូងនៅឆ្នាំ ២០១១ ។ រឿងប្រលោមលោក “Fifty Shades Of Grey” ត្រូវបានគេបរិយាយថា ជារឿងដែល ប្រើការស្រមើស្រម៉ៃខ្ពស់ បំផុត។
ជាមួយនឹងឱកាសដ៏ធំ និងអស្ចារ្យនេះដែរ ដូច្នេះ វាធ្វើឲ្យ នាង Victoria មានអារម្មណ៍រំភើប ដែលខាងខ្សែរឿង បានអញ្ជើញរូបនាង ។ ទន្ទឹមគ្នានេះដែរ រឿងនេះដែរ ត្រូវបានគេរំពឹងទុកថា នឹងចេញនៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៤ ៕
មតិយោបល់