បណ្ដឹងសំណងរបស់ក្រុមហ៊ុន Samsung និង Apple នៅមិនទាន់ចប់នោះទេ ដោយខាងក្រុមហ៊ុន Samsung បានស្នើឲ្យតុលាការពន្យារពេល ហើយរហូតមកដល់ពេលនេះ ក៏នៅតែស្នើសុំពន្យារពេល ប៉ុន្តែត្រូវបានចៅក្រមច្រានចោល។
តុលាការបានកំណត់ថា សវនាការកាត់ក្ដីសំណងជាទឹកប្រាក់ជាង ៤០០លានដុល្លារអាមេរិកដែល Samsung ត្រូវសងទៅឲ្យ Apple នោះនឹងត្រូវបើកនៅក្នុងខែកញ្ញា ខាងមុខនេះ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន Samsung បានស្នើឲ្យតុលាការពន្យារពេលបើកសវនាការម្ដងទៀត។
អ្នកស្រីចៅក្រម Lucy Koh បានសម្រេចថា អ្នកស្រីនឹងមិនធ្វើការពន្យារពេលក្នុងការបើសវនាការលើបណ្ដឹងសំណងជំងឺចិត្តដែល Samsung ត្រូវសងទៅឲ្យ Apple លើករណីរំលោភប៉ាតង់នោះទេ ព្រោះថាបណ្ដឹងមួយនេះវាបានអូសបន្លាយពេលយូរមកហើយ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung បានចេញក្ដី Apple បណ្ដឹងជម្លោះប៉ាតង់ ដោយត្រូវសងជំងឺចិត្តដល់ Apple នូវទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក ប៉ុន្តែក្រោយមកក៏បានពន្យារពេល រហូតដល់សំណងត្រូវសងតែជាង ៤០០លានដុល្លារអាមេរិកទៅវិញ៕
មតិយោបល់