ព័ត៌មានសិល្បៈ និងកម្សាន្ត

Robert Pattinson មាន​ស្នេហា​យ៉ាង​អាថ៌កំបាំង​

​យោងតាម​ប្រភព​ព័ត៌មាន Life & Style Weekly បានឲ្យដឹងថា តួអង្គ​ក្នុង​រឿង Twilight លោក Robert Pattinson កំពុង​មាន​ស្នេហា​យ៉ាង​អាថ៌កំបាំង ជាមួយនឹង​កូនស្រី​តារា​សម្តែង និង​ជា​អ្នកដឹកនាំ​រឿង Sean Penn នាង Penn Dylan ដែល​មាន​អាយុ ២២ ឆ្នាំ ។​
​ងាក​ទៅ​មើល​ប្រភពព័ត៌មាន​ដែល​ចុះ កាលពី​ថ្ងៃ​ទី ៧ ខែ កញ្ញា​កន្លងទៅ នេះ បានឲ្យដឹងថា អ្នក​ទាំង​ពីរ មាន​ពេល​សប្បាយរីករាយ​ជាមួយនឹង​គ្នា នៅ The Viper ក្នុង​ទីក្រុង ឡូអេ​ន​ជើ​ឡេស ។​

​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ប្រាប់​ឲ្យដឹង​បន្ត​ទៀត​ថា ពួកគេ​បាន​ញ៉ែ​គ្នា​ទៅវិញ ទៅមក និង​ជិតស្និទ្ធ​គ្នា​ទៀត​ផង ដោយ​មាន​អារម្មណ៍​ស្រស់​ស្រាយ ខណៈ​ដែល​ដើរ​កម្សាន្ត​ជាមួយនឹង​គ្នា ២ ទៅ ៣ ម៉ោង​នោះ​។ បន្ទាប់​ពី​ភាពសប្បាយ​រីករាយ Robert Pattinson បាន​ជូន​នាង​ទៅ កាន់ The Chateau Marmont ដើម្បី​ផឹក និង​ជជែក​កម្សាន្ត​ជាមួយនឹង​មិត្តភក្តិ Penn Dylan ។ ក្រោយ​ពី​ចេញ​ពី កន្លែង​ផឹក និង​ជជែក​កម្សាន្ត តួ​ប្រុស​ក្នុង​រឿង Twilight បាន​ជូន​នាង​ទៅ​ផ្ទះ ហើយក៏​បាន​បង្ហាញ​អារម្មណ៍​ស្នេហា ដោយ​ឱប​នាង ពី​ក្រោយ​ទៀត​ផង​។​

​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក គេ​បែរជា​ឃើញ Robert Pattinson បាន​បណ្តើរ​ស្រី​ផ្សេង​ទៅវិញ ហើយ​មើលទៅ​ដូចជា​ជិតស្និទ្ធ​នឹង​គ្នា ទំនង​ក្នុងន័យ​ស្នេហា​។​​តែ​ទោះជា​យ៉ាងណា​ជុំវិញ ព័ត៌មាន​ទាំង​អម្បាលម៉ាន​ខាងលើ នេះ មិនទាន់មាន តំណាង​តារា​រូបនេះ ចេញមុខ​បកស្រាយ​នៅឡើយ​នោះទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Air/RobertPattinson1_zps86633f0e.jpg
https://i1272.photobucket.com/albums/y389/domneng/Air/RobertPattinson3_zps7c955ac0.jpg
https://i1272.photobucket.com/albums/y389/domneng/Air/RobertPattinson4_zpsd7d001c0.jpg

មតិយោបល់