ព័ត៌មានជាតិ

គូស្នេហ៍​មួយគូ​រៀប​អាពាហ៍ពិពាហ៍​ប្រើ​ច្រក​ចូល​ពិសេស​សម្រាប់​ភ្ញៀវ​

​កូនក្រមុំ និង​កូនកំលោះ បាន​ធ្វើ​រឿង​មួយ​ដ៏​អស្ចារ្យ ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ពួកគេ ដោយ​ជិះ​ខ្សែ​រ៉ូត​កាប​រំអិល ជម្រាល​ដើម្បី​ដល់​ទី​ដែល​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​។​
Couple
​គូស្នេហ៍​នេះដែរ ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា Lauren Bushar និង Ben Youngkin បាន​ប្រារព្ធ ពិធី​របស់​ពួកគេ​នៅក្បែរ​កូនភ្នំ​មួយ​នៅ ភាគ​ខាងជើង​រដ្ឋ Carolina ហើយ​ពួកគេ​បាន​សម្រេចចិត្ត​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ភ្ញៀវ​ដែល​ចូលរួម​ទាំងនោះ មាន​ភាព​ភ្ញាក់ផ្អើល និង​សប្បាយរីករាយ​។​
​ក្នុងន័យនេះ សម្រាប់​ភ្ញៀវ​ដែល​ចូលរួម​កម្មវិធី​អាពាហ៍ពិពាហ៍​អ្នក​ទាំង​ពីរ​ខាងលើ គឺ​ត្រូវ​ចូល​តាម​ច្រក​ពិសេស ដែល​ពួកគេ​បានរៀបចំ ដោយ​រំអិល​ខ្សែ​រ៉ួត ឬ​ខ្សែកាប ពីលើ​ចុះមក​ក្រោម ដូច​កូនក្រមុំ កូនកំលោះ​ផងដែរ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់