ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធីករ Lion ស្វាគមន៍​កូន​ទី ២ ព្រឹក​មិញ​នេះ​

​ពិធីករ​ដ៏​ល្បីល្បាញ របស់​ស្ថានីយ៍ទូរទស្សន៍ ស៊ី​ធីអិន លោក Lion ដែល​មាន​សម្តី​បត់បែន​ចាក់ទឹកមិនលេច ដែល​គោ​ប​ផ្សំ​ជាមួយនឹង​កាយវិការ​ក្រមិចក្រមើម កាន់តែ​ធ្វើឲ្យ​លោក​ទទួលបាន​ប្រជាប្រិយភាព​មួយអន្លើ​ថែម​ទៀត​ពី​សំណាក់​អ្នកគាំទ្រ​។​

​មុន​នេះ​បន្ថិច​វេលា​ម៉ោង ៣ និង ៣៧ នាទី ព្រឹក​ដែល​ត្រូវ​និង​ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៣ នេះ ឌី​ជេ​រូប​សង្ហារ Lion បាន Wall Post នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ឲ្យ​អ្នកគាំទ្រ មិត្តភក្តិ បងប្អូន ឲ្យបាន​ជ្រាបថា លោក​ទទួល​បាន​កូន ម្នាក់​ទៀត​ហើយ ដែល​ផ្តល់ឲ្យ​ដោយ​ប្រពន្ធ​ជាទី​ស្រលាញ់​រប​ស់​ខ្លួនោះ ។​នៅលើ Wall Post ដែល​អម​ជាមួយ​នឹង​ការ​សរសរ​យ៉ាងខ្លី​ថា ” Hi New World 3:37. 08.10.2013 ” ដែល​មាន​ន័យ​ជា​ខ្មែរ​ថា “​សួរ​ស្តី ពិភពលោក​ថ្មី វេលា​ម៉ោង ៣ និង ៣៧ នាទី ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៣”​។

​កូន​ទី ១ របស់ Lion មុននេះ​ក៏​គេ​បានដឹង​យ៉ាងច្បាស់​ថា ជា​កូនប្រុស តែ​សម្រាប់​កូន​ទី ២ វិញ ក៏​មិន​ខុស​គ្នា​នោះ​ដែរ គឺជា​កូន​ប្រុស ដូចគ្នា ខណៈ​ដែល​ពិធីករ​រូបនេះ កំពុង​តាម​រក​កូនស្រី តែ​មិន​ដូច​បំណង ។​

​សម្រាប់​អ្នកលេង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​វិញ បានធ្វើការ​សាទរ​ចំពោះ​ព័ត៌មាន​នេះ ជាមួយនឹង​លោក Lion ឲ្យមាន​សំណាងល្អ ខណៈ​ស្វាគមន៍​កូន​ទី ២ មកកាន់​ពិភពលោក​ថ្មី ដ៏​ចង្អៀត​។​

​ប្រភពព័ត៌មាន​ដែល​អាច​យកជាការ​បាន ដែល​កៀក​និង ឌី​ជេ Lion បាន​ប្រាប់ឲ្យដឹង​ថា “​សម្រាប់​កូន និង​ម្តាយ គឺ​មាន​សុខភាព​ល្អ​ដូចគ្នា បន្ទាប់​ពី​ឆ្លងទន្លេ​រួច​” ។ តែ​ទោះជា​យ៉ាងណា​សម្រាប់​កូន​ទី ២ របស់លោក គេ​នៅ​មិនទាន់​ដឹង​ថា មានឈ្មោះ​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​នោះទេ​៕​
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Lion2_zpsa0fee186.jpg
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Lion1_zpse75f7936.jpg
រូបភាព៖​ហ្វេសប៊ុក​

មតិយោបល់