ស្ងាត់ៗ ហេង ឡុង ឡើងងារជាឧកញ៉ា ផ្អើលអស់អ្នកសិល្បៈ

(ភ្នំពេញ)៖ ពិតណាស់ មហាជនភាគច្រើន ប្រាកដជាស្គាល់ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម មិនតែប៉ុណ្ណោះ ក៏ជាស្វាមីរបស់ តារាសម្តែងជើងចាស់ និងប្រធានសមាគមន៍សិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ជាគូស្វាមីភរិយា ដែលតែងតែលេចវត្តមាន ក្នុងការងារសង្គមនានាជាញឹកញាប់។

យ៉ាងណាមិញ ក្រោយពេល តារាចម្រៀង ព្រាប សុវត្ថិ ឡើងងារជា ឧកញ៉ា មិនទាន់បាន១ថ្ងៃស្រួលបួលផង ស្រាប់តែ លេចក្រដាសព្រះរាជក្រឹត្យ ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ លោក ហេង ឡុង ជា ឧកញ៉ា បន្តកន្ទុយពីតារាចម្រៀងជើងចាស់រូបនេះ តែម្តង។

ទន្ទឹមនឹងនេះ មហាជនក្រឡេកឃើញ មានសិល្បករ សិល្បការិនីជាច្រើន ក្នុងចង្កោមសិល្បៈខ្មែរ បង្ហោះសារអបអរសាទរ ផ្អើលពេញបណ្តាញសង្គម ក្រោយទទួលដំណឹងល្អមួយនេះ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *