ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្តាប់​បទ “​ស្រណោះ​សម័យ​សង្គមរាស្ត្រនិយម​” ភ្លាម នឹក​ដល់​សម្តេច​តា​

​លឹម ផាន់​ណា គឺជា​កវី​ស្រី វ័យក្មេង​ម្នាក់ ដែល​មាន​ដឹក​ដៃ​ក្នុង​ការសរសេរ​កំណាព្យ​យ៉ាង​ប៉ិនប្រសប់ និង​មាន​អត្ថន័យ​ទៀតផង​។​សម្រាប់​អ្នកលេង​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​យក្ស​ហ្វេ​ស​ប៊ុក​មួយចំនួន​ប្រាកដ​ជា​ស្គាល់​នាង​ច្បាស់ ដូច​នឹង គេហទំព័រ ដំណឹង ផងដែរ ។
2013-10-25_155650
​មុនៗ​រាល់​ស្នាដៃ​របស់ លឹម ផាន់​ណា ដែល​បាន​ផ្ញើរ​មក​កាន់ គេហទំព័រ ដំណឹង មិន​ដែល​រំលង​ក្នុង​ការចុះផ្សាយ​ចែក​ជូន​ប្រិយមិត្ត ឲ្យដឹង និង​យល់​ពី​អត្ត​ន័យ តាមរយៈ​ស្នាដៃ​របស់​នាង ដែល​វាចារ​តាមរយៈ​កំណាព្យ​។​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​នា​ពេល​ថ្មីៗ​នេះ លឹម ផាន់​ណា បានបង្ហាញ ស្នាដៃ​ថ្មី​របស់​នាង ជាមួយនឹង​ចម្រៀង​ក្រោម​ចំណងជើង​ថា “​ស្រណោះ​សម័យ​សង្គមរាស្ត្រនិយម​” ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​របស់​នាង​ភ្ញាក់ផ្អើល និង​សរសើរ​ថា​ជា​បទ​ចម្រៀង​ល្អ​។ គ្រាន់តែ​ក្រឡេកឃើញ ចំណងជើង​បទ​ចម្រៀង​នេះ​ភ្លាម ប្រិយមិត្ត​ជិត​ឆ្ងាយ ប្រាកដ​ជា​នឹក​ដល់ អង្គ​សម្តេច​តា​នៃ​យើង ជាមួយនឹង​ស្នា​ព្រហ​ស្ត​ដែល​ព្រះអង្គ​បាន​កសាង កាលពី​នៅ​មាន​ព្រះជន្ម​ក្នុង​សម័យកាល​នោះ​។​

​ជាមួយនឹង​ការ​រំលេច​ពាក្យពេចន៍​ដ៏​ល្អ​ឯក និង​អត្ត​ន័យ​ហៀរហូរ លឹម ផាន់​ណា ក៏​ត្រូវបាន​គេ​ដឹងថា នាង​មាន​ទំនុកច្រៀង​ជាច្រើន នៅ​ក្នុង​ផលិតកម្ម Diamond Music និង​ស្នាដៃ​ប្រលោមលោក​នានា​ដែល​បាន​បង្ហោះ​តាម​អន​ឡាញ ក្នុងនោះ​ដំណឹង​ក៏​បាន​យក​មក​ចុះផ្សាយ​ផងដែរ​៕
​ស្តាប់​បទ​ចម្រៀង “​ស្រណោះ​សម័យ​សង្គមរាស្ត្រនិយម​” ដូចខាងក្រោម​នេះ​៖​

មតិយោបល់