ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Nick Cheung ប្រើពេល ៥ ម៉ោង សម្រាប់តុបតែងមុខដ៏គួរ​ឲ្យខ្លាច​​ក្នុងរឿង ” That Demon Within ” (Video Inside)

ហុងកុង​៖តារាសម្តែង Nick Cheung ដែ​ល​ទើបតែ​ទទួលបានពានរង្វាន់ តារាឆ្នើម របស់ហុងកុងដែល​ធ្វើឡើងលើកទី ៣៣ នឹងបង្ហាញខ្លួន​តាមរយៈរឿងថ្មី បែបឃាតកម្ម​របស់គាត់ ក្រោមចំណងជើងថា ” That Demon Within ” ដែលកំពុង​នឹង​វាយប្រហារ​រោងកុន​។​
ក្នុងរឿង ” That Demon Within ” នេះដែរ តារាសម្តែង​ Nick Cheung នឹង​ត្រូវដើរតួជា មនុស្ស​បែបនរកដោយរាងកាយ ​បើល​ទៅគួរ​ឲ្យខ្លាច ខណៈដែលត្រូវភ្លើងឆេះរោលរាល់ លើរាងកាយនោះ​។​
Nick
បច្ចុប្បន្ននេះដែរ រឿងខាងលើ បានបង្ហាញ​ ឈុតមួយចំនួនដល់ មហាជន ជាពិសេស​រូបភាព​ តារា​សម្តែងឆ្នើមខាងលើតែម្តង ប្រចាំឆ្នាំ ២០១៤ ។​ រូបថតទាំងនោះ បានបង្ហាញ លើផ្ទែមុខ របស់ Nick Cheung ត្រូវបានភ្លើងឆេះ និងរបកជាផ្ទាំង ដែលមើលទៅគួរ​ឲ្យព្រឺរោម​។​ដោយឡែកសម្រាប់ការតុបតែង បែបនេះ វិញ ត្រូវបានចំណាយពេល ៥ ម៉ោង ទើប ​តុបតែង និងបង្កើតឡើងដូចនេះ បាន ។​
បញ្ជាក់ផងដែរថា សម្រាប់រឿង ” That Demon Within ” នេះដែរ គឺមានឈុត​ឆាកដ៏គ្រោះថ្នាក់បំផុត នោះគឺ ឈុត ប្រើភ្លើងតែម្តង​ ៕​
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់