ដើម្បីផ្សព្វផ្សាយក្នុងកម្មវិធី Victoria’s Secret Fashion Show ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៣ ខាងមុខ នេះ ខាងក្រុមហ៊ុន ខាងលើ បានបង្ហាញឈុតក្នុងអាវក្នុង មានឈ្មោះថា Royal Fantasy Bra ជាមួយនឹងតម្លៃជាង ១០ លានដុល្លារ ។ព័ត៌មាននេះដែរ ដំណឹង ក៏ធ្លាប់បានចុះផ្សាយម្តងរួចមកហើយ តែ វាមិនសូវជាជាក់លាក់កាលនោះ។
ជាមួយនឹងអាវទ្រនាប់ដែលមានតម្លៃ រាប់ម៉ឺនដុល្លារ ក្នុងនោះមានត្បូងទន្ទឹមពណ៌ក្រហមដែលមាតម្លៃបំផុតមួយគ្រាប់ បន្តោកមួយយ៉ាងធំ គ្រាប់ត្បូងពេជ្រ និង និងមាស ហើយត្រូវយាមកាមដោយកងការពារពីរនាក់ សម្រាប់ការពារអាវទ្រនាប់ដ៏មានតម្លៃនេះ ។ នេះជាលើកដំបូងហើយ សម្រាប់ ស្រីស្រស់ Candice Swanepoel ដែលអាចពាក់អាវទ្រនាប់ដ៏មានតម្លៃនេះដើម្បីបង្ហាញ ជូនមហាជន។
ជាមួយនឹងឱកាសដ៏ល្អនេះវិសេសវិសាល បានធ្វើឲ្យ Candice Swanepoel ជ្រួលជ្រើម និងសប្បាយរីករាយជាទីបំផុត ដោយនាងបាននិយយាថា “នាងមិនដែលបានឃើញរាងដ៏ល្អ ស្រស់របស់នាងនៅពេលនេះនោះទេ វាហួសពីការស្រម៉ៃទៅទៀត និងមានទំនុកចិត្តខ្លាំងណាស់នៅពេលដែលពាក់ឈុតក្នុងនេះ “។ ខាងអ្នករចនាអាវទ្រនាប់ Mouawad បានឲ្យដឹងផងដែរថា “សម្រាប់អាវទ្រនាប់នេះផលិតឡើងចេញពីត្បូងទាំងតូចទាំងធំ ចំនួន ៤២០០ ត្បូង ក្នុងនោះមានត្បូង ទទឹមពណ៌ក្រហម ត្បូងពេជ្រ និង មាស ដែលធ្វើឲ្យទ្រនាប់មួយនេះមានតម្លៃថ្លៃបំផុត”៕
https://i1272.photobucket.com/albums/y389/domneng/Ailya/CandiceSwanepoel2_zps46e1abe0.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/CandiceSwanepoel4_zps436e7850.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/CandiceSwanepoel5_zpsf593a1b1.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/CandiceSwanepoel3_zpsc91940cf.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/CandiceSwanepoel1_zps110bd233.jpg
មតិយោបល់