ក្រុមហ៊ុន Nokia ទើបតែបង្ហាញឲ្យដឹងនូវរបាយការណ៍បឋមត្រីមាសទី៣ ឆ្នាំ ២០១៣ ដោយនៅក្នុងនោះ ក្រុមហ៊ុន Nokia បានញញឹមបិទមាត់មិនជិតនោះទេ ព្រោះតែការលក់ទូរស័ព្ទដៃទំនើបរបស់ខ្លួនកើនឡើងខ្ពស់។
ក្រុមហ៊ុន Nokia បាននិយាយថា ការលក់ទូរស័ព្ទដៃទំនើបត្រកូល Lumia បានកើនឡើង ២០០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយបានកើនឡើងពី ២,៩លានគ្រឿង មកដល់ ៨,៨លានគ្រឿង។
Nokia ក៏មិនបានភ្លេចអរគុណដល់ទូរស័ព្ទដៃ Lumia 520 ផងដែរ ដែលបានជំរុញទីផ្សាររបស់ខ្លួនឲ្យកើនឡើងជាពិសេសគឺត្រកូល Lumia តែម្ដង៕
មតិយោបល់