ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិន​ឡុង​រង​ភាពអាម៉ាស ព្រោះ​តែ​ភាសា​អង់គ្លេស​

​ប្រភព​ព័ត៌មាន​ចិន​នានា ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី ៥ ខែ វិច្ឆិកា នេះ​បានឲ្យដឹងថា កំពូល​សម្តែង​តារា​ចិន Jackie Chan ហៅ​ឈិន​ឡុង រង​ភាពអាម៉ាស​ជាមួយនឹង​ភាសា​អង់គ្លេស​។​
​ទំព័រ QQ នៅ​ថ្ងៃនេះ​ដែរ បានឲ្យ​ដឹង​ផង​ថា ឈិន​ឡុង បើទោះបីជា មានឈ្មោះ​ល្បីល្បាញ ក្នុង​ពិភព​សិល្បៈ និង​ជា​តារា​ហូ​លី​វ៉ូត​ដ៏​ល្បីល្បាញ តែ​លោក​ដូចជា មិន​អាច​អាន ភាសា​អង់គ្លេស​បាន​។​ទំព័រ​នេះ​ដដែល​បាន​និយាយថា រយៈពេល ២ ទៅ ៣ ឆ្នាំ​កន្លងទៅ​នេះ​ដែរ ឈិន​ឡុង មិន​អាច​រស់នៅ​ដោយ​គ្មាន​អ្នក​គ្រប់គ្រង Tran បានទេ ខណៈ​ដែល​នៅ​អាមេរិក ។ នៅពេលដែល អ្នកគ្រប់គ្រង Tran របស់​ឈិន​ឡុង មក​ប្រទេស​ចិន​វិញ ធ្វើឲ្យ​ឈិន​ឡុង​ក្លាយ​ជា​តួ​សំណើច នៅ​សណ្ឋាគារ​។ ប្រភព​ខាងលើ​បន្តថា នៅពេល​ដែល​ខាង​សណ្ឋាគារ​បាន​ផ្ញើរ​សំបុ​ទ្រ​មួយច្បាប់ ដាក់​នៅ​ក្រោម​ទ្វារ ឈិន​ឡុង បាន​បើក​វា​មើល តែ​គាត់​មិន​អាច​អាន​ភាសា អង់គ្លេស​បាន​នោះ​ទេ ។​រំពេច​ជាមួយនឹង​គ្នា​នេះ​ដែរ ឈិន​ឡុង បានខ​ល​ទៅ ទីក្រុង​ហុងកុង ដើម្បី​ជួប​អ្នកគ្រប់គ្រង និង សុំឲ្យ​បុគ្គលិក​សណ្ឋាគារ​រងចាំ ។ បន្ទាប់​មក​គាត់​បាន ធ្វើការ​ប្រកប​ពាក្យ នី​មួយ ទៅកាន់​អ្នក​គ្រប់គ្រង​របស់​ខ្លួន​ដែល​រស់​នៅ​ទឹកដី​ផ្សេងគ្នា តែ​ក្រោយមក​ទើប​ដឹងថា នោះ​ជា ជា​បញ្ជីរាយនាម​មុខម្ហូប​សម្រាប់​អាហារ​ពេលព្រឹក​។​
​ជា​ញឹកញយ​រាល់​បទ​សម្ភាស៍​ជាមួយ​នឹង​ភាសាបរទេស តែងតែ​ធ្វើឲ្យ ឈិន​ឡុង​ជួប​រឿង​មិនល្អ​នោះ​ទេ​៕
https://i1272.photobucket.com/albums/y389/domneng/Ailya/JackieChan2_zpsddb53447.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JackieChan1_zps23e4f4ce.jpg

មតិយោបល់