ព័ត៌មានសិល្បៈ និងកម្សាន្ត

Hyorin សមាជិក្រុម​ SISTAR បង្ហាញជនប្លែកមុខលើគ្រែរបស់ខ្លួន

ទោះបីជាយ៉ាងណា អ្នកគាំទ្រ​ភាគច្រើន​នៅតែឆ្ងល់ថា ជនចម្លែកដែលស្ថិតនៅលើគ្រែ​ជាមួយតារាចម្រៀងល្បីកូរ៉េ Hyorin តើជាប្រុសឬក៏ស្រី​។​
នៅលើបណ្តាញសង្គម Instagram និង Naver នាព្រឹកថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០១៧ នេះ​តារាចម្រៀង​ Hyorin សមាជិកក្រុម SISTAR បានអាប់ឡូត​រូបភាព ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។​ គេបានដឹងច្បាស់ថា ក្រុម SISTAR ជា​ក្រុមតារាចម្រៀងដ៏សិចស៊ី នៅក្នុងប្រទេសកូរ៉េ​ ហើយបើតាមរូបភាពដែលនាង​បានបញ្ចេញលើបណ្តាញសង្គមនោះ គឺ Hyorin ស្លៀកពាក់ អាវក្នុងខោក្នុង ដោយបង្ហាញគល់សុដន់ដ៏សិចស៊ី។ អ្វីដែលកាន់តែប្លែកនោះ ប្រិយមិត្ត ក៏ដូចជា​អ្នកគាំទ្រនាង បានលើកជាចម្ងល់ថា តើអ្នកដេកលើគ្រែ នោះជាបុរស​ ឬ​ស្ត្រី ឲ្យច្បាស់​។
ទោះបីជាយ៉ាងណា តំណាង​នៃក្រុមតារាចម្រៀងរូបនេះ មិនបានបញ្ចេញយោបល់ណាមួយ ពាក់ព័ន្ធរូបថត​ ដែលកំពុងបង្កើតជាចម្ងល់៕

មតិយោបល់