ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង​ Junsu ចំណាយ​ទឹកប្រាក់ ១២ លានដុល្លារ​​​វិនិយោគ​សណ្ឋាគារ​

កូរ៉េ​៖តំណាងរដ្ឋាភិបាល​​ Jeju Island បាន​ឲ្យដឹងថា សណ្ឋាគារ Jeju Hotel គឺជា​សណ្ឋាគារ​របស់តរា​កូរ៉េ Junsu ក្រុម JYJ រួមទាំងគ្រួសារ ដែល​បាន​វិនិយោគទុន កាលពីថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ។​សណ្ឋាគារ​មួយនេះ ស្ថិតនៅលើទីតាំងធំទូលាយ ដោយមានទំហំ 21,000 m2 ដោយចំណាយទឹកប្រាក់ចំនួន ១២ លានដុល្លារ​ ។ សណ្ឋាគារដ៏ប្រណីត​របស់តារាចម្រៀង Junsu មាន ៦៥ បន្ទប់ ​ដោយមានអាងហែលទឹក ភោជនីយដ្ឋាន ​បន្ទប់ម៉ាស្សា រោងកុន និង ​មានឧបករណ៍ជាច្រើនទៀត យ៉ាងប្រណីតៗ​។​ ការសាងសងសណ្ឋាគារនេះដែរ ត្រូវបានរំពឹងថា ​សម្រាប់គោលដៅសិល្បៈករ ​កូរ៉េ ដែលធ្វើដំណើរមកកាន់ Jeju Island ។​

បើយោងតាមប្រភពព័ត៌មានពី Nate វិញ បានឲ្យដឹងថា ​ការវិនិយោគសណ្ឋាគារនេះដែរ បាន​ធ្វើ​ឲ្យ​តារាចម្រៀង Junsu ក្លាយជា​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ ​ក្នុងពិភពឮ Kbiz ។ ក្រៅពីនេះ តារាចម្រៀងរូបនេះ នៅមាន វីឡា​ផ្ទាល់ខ្លួនតម្លៃ ២,៦ លាន​វ៉ុន និងទ្រព្យ​សម្បត្តិ​ជាច្រើន​សន្ធឹកផ្សេងៗ​ទៀត​៕​
Junsu1

Junsu

មតិយោបល់