ព័ត៌មានសិល្បៈ និងកម្សាន្ត

ទើបជះលុយបណ្ណាការខ្ទង់ម៉ឺនដុល្លារ ពេលនេះគូដណ្តឹង អាម៉ី ទិញ Roll Roys Ghost កាដូឲ្យអនាគតភរិយា

(ភ្នំពេញ)៖ មហាជនដែលនិយមតាមដានរឿងរ៉ាវគ្រួសារអាជី និងអាម៉ី កាលពីថ្ងៃម្សិលមិញនេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញគូដណ្តឹងរបស់ អាម៉ី ដែលជាប្អូនស្រីរបស់អាជី ទទួលបានកាដូជាទូគប់ចិត្ត ជាប្រភេទរថយន្តទំនើប Roll Roys Ghost ពីអនាគតស្វាមី។ ខណៈគ្រប់គ្នា កាលដែលបានឃើញហើយ គឺមានការចូលរួមអបអរសាទរជាបន្តបន្ទាប់ផងដែរ។

គូដណ្តឹងអាម៉ី ត្រូវបានគេដឹងថា ទើបតែជះលុយ លើបណ្ណាការជាង ៤០០លានរៀន បូកបន្ថែមនឹងគ្រឿងពេជ្រ ២ម៉ឺនដុល្លារ មិនទាន់បាន២ខែផង ស្រាប់តែពេលនេះ គូដណ្តឹងអាម៉ី ធ្វើឲ្យអនាគតភរិយាភ្ញាក់ផ្អើល ដោយការទិញរថយន្តស៊េរីខ្ពស់ ដែលក្នុងស្រុកខ្មែរមានអ្នកប្រើប្រាស់មិនច្រើនប៉ុន្មាននោះ គឺរថយន្តម៉ាក Roll Roys Ghost ដែលមានតម្លៃរាប់ស៊ិបម៉ឺនដុល្លារ កាដូឲ្យអាម៉ីក្នុងថ្ងៃខួប គម្រប់ស្នេហារបស់អ្នកទាំងពីរ។

លើសពីនេះទៅទៀត នេះបើយោងតាម ការបង្ហោះរបស់ លោក អ៉ឹម ជីវ៉ា ដែលបានបញ្ជាក់ថា ឆ្លៀតពេលនោះ អាម៉ី បានប្រកាសដំណឹងល្អ ដែលនៅខែក្រោយ រូបនាងនឹងបើក មជ្ឈមណ្ឌលកែសម្ភស្សមួយកន្លែងបន្ថែមទៀត ដែលបម្រុងនឹង ចំណាយទឹកប្រាក់អស់ជាច្រើនផងដែរ ៕

មតិយោបល់