ព័ត៌មានសិល្បៈ និងកម្សាន្ត

កុំ​កុំ​ពាក់​រូបរាង​ស្វា​សិប្បនិម្មិត​ថត​រឿង​ស្តេច​ស្វា​មាន​ទម្ងន់ ២០០ គីឡូក្រាម​

​ចិន​៖​តារា​សម្តែង Donnie Yen ហៅ​កុំ​កុំ បាន​ចំណាយពេល​ជាង ១០០០​ម៉ោង ក្នុង​ដំណើរការ​តុបតែង​ខ្លួន ជាមួយនឹង​រូបរាង​សត្វ​ស្វា រោម​សិប្បនិម្មិត​ដែលមាន​ទម្ងន់​រហូត​ដល់​ទៅ ២០០ គីឡូក្រាម​។​

​ថ្មីៗ​នេះដែរ កុំ​កុំ បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ឈុត​សម្លៀកបំពាក់​តួអង្គ​ស៊ុន​អ៊ូ​ខុង ។ បើ​តាម​របាយការណ៍​ព័ត៌មាន​របស់ Sina ក្នុង​ប្រទេស​ចិន​បាន​ផ្សាយ​ឲ្យដឹងថា ក្នុង​ការតុបតែង​តួអង្គ​សត្វ​ស្វា ជា​រូប​លោក កុំ​កុំ​នេះ​មាន​សិល្បៈករ ផ្នែក​សម្អាង ជាង ៧០ នាក់ ដែល​មក​ពី​ហូ​លី​វ៉ូត ដើម្បី​ចូលរួម​តុបតែង​នេះ​។​

​លោក កុំ​កុំ បាន​និយាយថា ការ​តុ​កុន​នេះ មាន​រយៈពេល ២​ម៉ោង គាត់​ត្រូវ​ចំណាយពេល​ជាង ១០០០ ម៉ោង ដើម្បី​តុបតែង​គ្រឿង​សិប្បនិម្មិត ហើយ​គ្រឿង​សិប្បនិម្មិត​ដែល​ត្រូវ​ពាក់​នោះ​មាន​ទម្ងន់​មិនតិចជាង ២០០​គីឡូក្រាម​នោះទេ រួម​ទាំង​ការពា​ក់សក់ ដើម្បី​ក្លាយជា​ស្តេច​ស្វា​៕​
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/Donnie1_zpsf914e671.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/Donnie5_zps34a58027.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/Donnie6_zps1ad2c7a4.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/Donnie7_zps6cda371c.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/Donnie2_zps9e45cc55.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/Donnie3_zpsde50a9dd.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/Donnie8_zps168dd830.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/Donnie4_zps7c4a449b.jpg

មតិយោបល់