ព័ត៌មានជាតិ

ឡាវ​,​វៀតណាម ព្យាយាម​សម្រេច​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន ២០%

​ប្រទេស​ឡាវ និង​វៀតណាម នឹង​ព្យាយាម​ឲ្យ​កើនឡើង​ដល់ ២០​ភាគរយ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មការ​វៀតណាម​-​ឡាវ និង​ឡាវ​-​វៀតណាម​បាន​ជួបប្រជុំ​គ្នា​នៅក្នុង​ទីក្រុង​វៀង​ចន្ទ​ប្រទេស​ឡាវ​។ នេះ​បើ​យោង​តាម​កាសែត​វៀង​ចន្ទ​ថា​ម ចុះផ្សាយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

​នៅក្នុង​ជំនួប​ប្រជុំ​រយៈពេល ២​ថ្ងៃ មន្ត្រី​របស់​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​ការមូល​មតិ​គ្នា​អំពី​គោលដៅ​ដំណើ​ន​មួយ និង​បាននិ​ភាក្សា​ពី​វិធានការ​ដែល​នឹង​ធ្វើ​សកម្មភាព​ដើម្បី​ជំរុញ​ឲ្យមាន​កំណើន​ពាណិជ្ជកម្ម​។​

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម នៅក្នុង​រយៈពេល ១០​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៣ បាន​កើនឡើង​ដល់ ៨១៧​លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង ១៣​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។ លើសពីនេះ​ទៀត អាជីវកម្ម​វៀតណាម បាន​បណ្ដាក់​ទុន​ទៅលើ​គម្រោង​ប្រមាណ​ជាង ៤១២ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​សរុប ៥​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​វៀតណាម​គឺជា​វិនិយោគទុន​បរទេស​ធំ​លំដាប់​ទី​២​របស់​ឡាវ​។​

​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ​បាន​អនុម័ត​គម្រោង​ចំនួន ១២ ដែល​ជា​វិនិយោគ​ដោយ​វៀតណាម ក្នុងនោះ​រួម​បញ្ចូល​វិស័យ​ធនាគារ រ៉ែ និង​កសិកម្ម​។​
​កិច្ចប្រជុំ​នេះ ក៏​បាន​ដោះស្រាយ​វិធានការ​ទាក់ទង​នឹង​ការវិនិយោគ​នៅក្នុង​ប្រទេស​ឡាវ​យ៉ាង​មាន​ប្រសិទ្ធភាព បន្ទាប់​ពី​គម្រោង​មួយចំនួន​ត្រូវបាន​អនុម័ត​ពី​រដ្ឋាភិបាល​ឡាវ​៕​

មតិយោបល់