នៅវេលាម៉ោង ៥ទៀបភ្លឺថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៣ នេះ អ្នកស្រី នៅ សុភី ម្តាយរបស់នាងទុយបានទទួលមរណៈ ។សម្រាប់ព័ត៌មាននេះដែរត្រូវបានទម្លាយចេញតាមរយៈទំព័រ ហ្វេសប៊ុករបស់នាយទុយ ដោយលោកបានសរសេរថា “ម្ដាយខ្ញុំបានស្លាប់ហើយ” ជាមួយនឹងគ្នានេះដែរមានមិត្តភក្តិសិល្បៈ និងអ្នកគាំទ្ររបស់លោក បានបានចូលរួមរំលែកជាមួយនឹងព័ត៌មានដ៏សោកសៅនេះ។
សម្រាប់សពម្តាយ នាយទុយ ត្រូវបានតម្កល់បូជា និងធ្វើបុណ្យតាមប្រពៃណីនៅវត្តសន្សំកុសល ក្នុងទឹកដី ខណ្ឌមានជ័យ រាជធានីភ្នំពេញបើយោងតាម ទំព័រហ្វេសប៊ុករបស់លោក ឡាយអិន ដែលជាពិធីករល្បីឈ្មោះដូចគ្នាដែរនោះ បានសរសេរថា “ពេលនេះ ម៉ោង៥ និង ៤៥ នាទី នៅវត្តសន្សំកុសលចូលរួមបុណ្យសព្វម្ដាយនាយ ទុយ”។
ម្តាយរបស់ នាយទុយ អ្នកស្រី នៅ សុភី ត្រូវបានគេដឹងថា ដេកឈឺនៅកន្ទ្រាលអស់រយៈពេលជិត ២ ឆ្នាំ និងត្រូវបាននាយទុយ និងក្រុមគ្រួសារបញ្ជូនទៅកាន់ន្ទីរពេទ្យ វៀតណាម តែជំងឺអ្នកស្រីហាក់ដូចជាមិនត្រលប់មករកភាពដើមវិញឡើយ ហើយថ្មីៗនេះដែរ អ្នកស្រីក៏ត្រូវបាន ក្រុមគ្រួសារ និង នាយទុយបញ្ជូនមកកាន់មន្ទីរពេទ្យសារជាថ្មី ដើម្បីសង្គ្រោះបន្ទាន់ដូចគ្នាផងដែរ៕
មតិយោបល់