ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈុតរលោង អមជាមួយខ្សែតូច របស់រាជនីក្រមា មាន សូនីតា កាន់តែស្អាតនិងជះភាពស៊ិចស៊ី

 

(ភ្នំពេញ)៖ ពិតណាស់ឲ្យតែនិយាយពី រាជ្ជនីក្រមា ជឿជាក់ថាប្រិយមិត្តអ្នកអានបានស្គាល់ស្ទើរតែទាំងអស់ហើយ ដោយនាងមានឈ្មោះពិតថាកញ្ញា មាន សូនីតា។ ដោយសារតែថ្វីដៃ ជាមួយគំនិតបង្កើតថ្មី ក្នុងការច្នៃសម្លៀកបំពាក់ពីបក្រមាខ្មែរ និងបើកហាងលក់សម្លៀកបំពាក់ធ្វើពីក្រមាខ្មែរ ដែលផ្នែកមួយគាំទ្រស្នាដៃកូនខ្មែរនោះ ទើបគេដាក់រហស្សនាមឲ្យនាងថា «រាជនក្រមា»។

ថ្មីៗនេះ រាជនីក្រមា បានរំលេចសម្រស់ដ៏ទាក់ទាញជាបន្តបន្ទាប់ក្នុងបណ្តាញសង្គម មានសម្រស់ស្រស់ស្អាតខ្លាំង មានទម្រង់មុខប្រជាប្រិយ ថែមទាំងញញឹមស្រស់បង្ហាញភាពទន់ភ្លន់សុភាពរាបសាផងដែរ។ ជានិច្ចកាលតារាស្រីរូបនេះ តែងតែស្លៀកសំលៀកបំពាក់ជាឈុតរលោង មានខ្សៃតូច មើលហើយពិតជាទាំងស៊ិចស៊ី ទាក់ទាញជាមួយទឹកមុខស្រគត់ស្រគុំ មានមន្តស្នេហ៍ ។

គួរបញ្ជាក់ផងដែរថា កញ្ញា មាន សូនីតា ពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់ ក្នុងឈុតរលោងខ្សែតូចបញ្ចេញសាច់បែប ស្រអែមបែបកូនខ្មែរ ធ្វើឲ្យមហាជន សរសើរមិនផុតពីមាត់ពីសម្រស់តារាស្រីរូបនេះ ជាមួយនឹងទម្រង់រាងរូវ សមរម្យ កាន់តែធ្វើឲ្យរូបនាង លេចខ្លាំងក្នុងឈុតនេះ៕

ប្រភព៖ Facebook

មតិយោបល់