(កូរ៉េ)៖ អ្នកតាមដានព័ត៌មានរបស់ក្រុម BTS បានជ្រាបច្បាស់ហើយថា កាលពីសប្តាហ៍មុន ក្រុម BTS បានបង្កើតប្រវត្តិសាស្រ្តមួយ ខណៈដែលពួកគេបានក្លាយជាក្រុមតារាចម្រៀងអាស៊ីដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់កំពូល នៅលើតារាង Billboard Hot ១០០ សម្រាប់សប្តាហ៍ទី ៤ ជាប់ៗគ្នា។ វាបង្ហាញថាក្រុមនេះ នឹងបន្តបំបែកកំណត់ត្រា បង្កើតប្រវត្តិសាស្ត្របន្ថែមទៀត ពីព្រោះពួកគេប្រាកដជាមិនចុះចេញពីតារានេះនោះទេ ហើយបន្ទាប់មក ចំណាត់ថ្នាក់តារាង Billboard នៅសប្តាហ៍នេះ ត្រូវបានចេញជាផ្លូវការ ដោយបង្ហាញនូវក្រុម BTS ជាមួយនឹងបទ «Butter» បានជាប់លេខ ១ នៅលើតារាង Billboard Hot ១០០ សម្រាប់សប្តាហ៍ទី ៥ ជាប់ៗគ្នានេះផងដែរ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Korea Times នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ផ្អែកលើសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី ២៤ ខែ មិថុនា វាមានការស្ទ្រីមចំនួន ១២,៤ លាន និងការទាញយកចំនួន ១២៨.៤០០ ដែលការបានលក់កើនឡើង ១៥% នៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងការចាប់អារម្មណ៍ នៃការចាក់ផ្សាយតាមវិទ្យុកើនឡើង ៦% នៅសប្តាហ៍មុននេះ វាបានផ្តល់ការចាប់អារម្មណ៍ ២៧,៦ លាន ដែរ។
ចាប់តាំងពីសប្តាហ៍មុន បទ «Butter» នេះបានក្លាយជាបទចម្រៀងលេខ ១ ដែលនាំមុខគេយូរជាងគេបំផុត របស់ក្រុម BTS ក្រោយបទ «Dynamite» មានរយៈពេលតែ ៣ សប្តាហ៍ប៉ុណ្ណោះ ធ្វើឲ្យ BTS គឺជាក្រុមដំបូងបង្អស់នៅអាស៊ី ដែលមានបទចម្រៀង ចំណាយពេល ១០ សប្តាហ៍ ជាប់លេខ ១ នៅលើតារាង Billboard Hot ១០០ នេះ។
អ្វីដែលពិសេស ក្រុម BTS បានសម្តែងការរំភើប និងការអរគុណ យ៉ាងផ្អែមល្ហែម និងកក់ក្តៅសម្រាប់សមិទ្ធិផលចុងក្រោយរបស់ពួកគេ ទៅកាន់ ARMY នៅលើបណ្តាញសង្គម Twitterនិង Weverse របស់ពួកគេផងដែរ៕
ប្រភព៖ Korea Times
មតិយោបល់