ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់តាមពាក្យបណ្តឹង ករណីស្រីប្រកាន់ ប្រុសប្រកែក

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនជនរងគ្រោះដាក់ពាក្យបណ្ដឹង និងសមត្ថកិច្ចចុះឃាត់ខ្លួនករណីរំលោភសេពសន្ថវៈលើអាណិកជន កាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១ ទីតាំងស្ថិតនៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ អុក ម៉ា អាយុ ២៩ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រុកកំណើតស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

ចំណែកជនរងគ្រោះមានឈ្មោះ ស ច ស្នាក់នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកទាំង២មានការទំនាក់ទំនងគ្នាតាំងពីមុនថ្ងៃកើតហេតុមកម្ល៉េះ រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកទាំងពីរក៏ធ្វើការណាត់ជួបគ្នានៅបន្ទប់ជួលជនសង្ស័យនៅភូមិព្រៃព្រីងខាងជើងទី២ សង្កាត់ចោមចៅទី៣ ដោយមានការបាត់ខ្លួនជនរងគ្រោះទើបមកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ម្តាយ បងប្អូនសាច់ញាតិជនរងគ្រោះបានដើររក ស្រាប់តែឃើញជនរងគ្រោះនៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣នេះតែម្តង និងបាននាំទៅផ្ទះដែលស្នាក់នៅសង្កាត់ស្ទឹងមានជ័យវិញ ពេលនោះជនរងគ្រោះក៏បានប្រាប់ម្តាយនិងសាច់ញាតិថា ជនសង្ស័យបានរំលោភសេពសន្ថវៈ បានសម្រេច២លើក រហូតមកដល់រសៀលថ្ងៃទី២៩ ខែមិថុនា នេះម្តាយនិងជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងរួចឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ និងកសាងសំណុំរឿងទៅផ្នែកជំនាញតែម្តង៕

មតិយោបល់