ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រះនាងតូច នរោត្តម ជេនណា បកស្រាយពីមូលហេតុ Cover ចម្រៀងបរទេស អមដោយការបញ្ចេញស្នាដៃថ្មី

 

(ភ្នំពេញ ): ដូចទស្សនិកជនបានជ្រាប់ហេីយថា មួយរយៈចុងក្រោយនេះ ព្រះនាងតូច នរោត្តម ជេនណា បានបញ្ចញស្នាដៃ បង្ហេីរសំនៀងក្នុងភាសាថៃ និង ចិន ជាបន្តបន្ទាប់។ អ្វីដែលពិសេស គឺទទួលបានការគាំទ្រជាខ្លាំងពីទស្សនិកជនខ្មែរ តែក្នុងនោះក៏បានបន្សល់នូវចម្ងល់មួយចំនួនផងដែរ ថា តេីមូលហេតុអ្វីបានព្រះនាងតូចជ្រេីសរេីសបទចម្រៀងភាសាបរទេសមកបកស្រាយ។

មិនបង្អង់យូរឡេីង តាមរយៈការបញ្ចេញចម្រៀងថ្មីមួយទៀត ជាភាសាថៃ ចំណងជេីងថា ช้ำคือเรา ព្រះនាងតូច នរោត្តម ជេនណា បានសរសេរសារបកស្រាយយ៉ាងដូច្នេះថា “បទ COVER ថ្មីចេញហើយ!! ម្ចាស់ដើមគឺ Nittaya Bunsungnoen (นิตยา บุญสูงเนิน)

សូមបងប្អូនទាំងអស់រីករាយកំសាន្តជាមួយបទ ចម្រៀង Cover មួយបទទៀត គឺ បទ ช้ำคือเรา ដោយ ព្រះនាង នរោត្តម ជេនណា!

ការបកស្រាយចម្រៀងបរទេសនេះគឺការកែកំសាន្តមួយ ក៏ដូចជាការបង្ហាញសមត្ថភាពមួយរបស់ខ្ញុំ លេីការសិក្សារៀនសូត្រភាសាបរទេសរបស់ខ្ញុំ ដែលភាសាថៃគឺជាភាសាមួយក្នុងចំណោមភាសាបរទេសទាំងបួនដែលខ្ញុំកំពុងសិក្សាសព្វថ្ងៃ។

ភាសាបរទេសទាំងបួនដែលខ្ញុំកំពុងសិក្សាសព្វថ្ងៃនេះគឺភាសា បារាំង អង់គ្លេស ចិន និងថៃ”។

មតិយោបល់