ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រស់ស្អាតណាស់! ក្មេងស្រីជនជាតិឡាវម្នាក់នេះ ឆក់បេះដូងហ្វេនៗមិនស្ទើរ

 

(បរទេស)៖ មើលតែមួយភ្លែត ស្មានតែតុក្កតា តាមពិតក្មេងស្រីរូបស្រស់ជនជាតិឡាវសោះ។ ថ្មីៗនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបសម្រស់របស់ តារាស្រីវ័យក្មេងជនជាតិឡាវ បន្ទាប់ពីមានការស៊ែរតៗគ្នាជាបន្តបន្ទាប់។

នៅក្នុងនោះដែរ តារាស្រីវ័យក្មេងជនជាតិឡាវរូបនេះ មានឈ្មោះថា Kelly ដែលអាចនិយាយបានថា នាងគឺជា Net Idol មួយរូប ពោរពេញទៅដោយរូបសម្រស់ក៏ដូចជាមុខមាត់យ៉ាងស្រស់ស្អាត និងមានរូបរាងទាក់ទាញ ក្នុងពេលដែលបង្ហាញរូបម្ដងៗនៅលើបណ្ដាញសង្គម គឺសុទ្ធសឹងជារូបភាពដ៏លេចធ្លោនិងបានឆក់យកចិត្តអ្នកទស្សនា មិនចាញ់តារាល្បីៗឡើយ។

ជាពិសេស តាមរយ:រូបភាពទាំងនេះ នាងក៏ទទួលបានការសរសើរយ៉ាងខ្លាំងពីអ្នកទស្សនា ក៏ដូចជាអ្នកគាំទ្រជាច្រើន ពីរូបសម្រស់មុខមាត់ដ៏ស្រស់ស្អាតគួរឲ្យស្រលាញ់ តាំងតែពីនៅក្មេងវ័យបែបនេះ ៕

ប្រភពរូបភាព៖ The MAZE

 

មតិយោបល់