នៅពេលដែលក្មេងៗជាកូន ស្ថិតក្នុងគ្រួសារក្រីក្រ បានឡើងសម្តែងនូវអារម្មណ៍ ដ៏ក្តុកក្តួលរបស់ខ្លួន ទៅកាន់លោក ហ៊ុន ម៉ានី ក្នុងពិធីរីករាយថ្ងៃបុណ្យម៉ារីគ្រីសស្មាស នៅថ្ងៃទី២៥ ខែធ្នូ ម្សិលមិញ ដែលធ្វើឡើងនៅអង្គការផ្ទះបាយកុមារ នោះ គៀត សុវណ្ណឡាង បានសម្រក់ទឹកភ្នែកឡើងក្រហមភ្នែក ធ្វើឲ្យអ្នកចូលរួមងឿងឆ្ងល់ជាខ្លាំង។
នេះគឺជាវត្តមានទី១ហើយ ដែលគៀត សុវណ្ណឡាង បានចូលរួមក្នុងពិធី ថ្ងៃបុណ្យម៉ារីគ្រីសស្មាស ជាមួយនឹងក្មេងៗ ដែលជាកូនគ្រួសារក្រីក្រ នៅផ្ទះបាយកុមារ និងជាពេលវេលា ដែលធ្វើឲ្យអារម្មណ៍ តារាសម្តែងស្រី ក្តុកក្តួលយ៉ាងខ្លាំង អំឡុងពេលឭពីផលលំបាក ជាច្រើន ដែលកុមារទាំងនោះ បានជួបប្រទះ ។
គៀត សុវណ្ណឡាងថា បានប្រាប់អ្នកយកព័ត៌មាន Post News ឲ្យដឹងថា «នាងខ្ញុំពិតជាមានអារម្មណ៍ ក្តុកក្តួលយ៉ាងខ្លាំង និងអាណិតដល់ពួកគាត់ទាំងអស់ ដែលបានជួបរឿងដូចច្នោះ ដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកតែម្តងទៅ» ។ នាងថា ការសម្រក់ទឹកភ្នែក នេះវាមិនពាក់ព័ន្ធនឹងជីវិតខ្ញុំនោះទេ ហើយក៏ខ្ញុំមិនដែលធ្លាប់ឆ្លងកាត់ដែរ រឿងនេះ តែនៅតែពេលពាក្យថា អាណិតតែប៉ុណ្ណោះ ។
នាងបានបន្តថា នាងនឹងចូលរួមបន្តទៀត ជាមួយនឹងកម្មវិធីនៅផ្ទះបាយកុមារនេះ ខណៈដែលកាលពីថ្ងៃទី២៤ ធ្នូ នាងបាននាំយកអាហារខ្លះ រួមទាំងប្រេងខ្យល់ប្រេងកូឡា ជូនដល់ក្មេងៗ ដែលក្រីក្រ នៅតាមផ្លូវ។
បញ្ជាក់ផងដែរថា គៀត សុណ្ណឡាង ត្រូវបានគេស្គាល់យ៉ាងច្បាស់ តាមរយៈការសម្តែង ជាតួឯកមួយដួង ក្នុងភាពយន្ត «ទឹកចិត្តបងស្រី» ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន៕
មតិយោបល់