ព័ត៌មានសិល្បៈ និងកម្សាន្ត

នរណាហ្វេន TVB ខ្លះ? នៅពេលនេះ ហុងលិ ក្នុងរឿង «នារីអស្ចារ្យ ភរិយាប៉ិនប្រសប់» មានប្រពន្ធផ្លូវការហើយ!

 

(ភ្នំពេញ)៖ ទស្សនិកជនដែលនិយមចូលចិត្តទស្សនារឿងភាគហុងកុងរបស់ស្ថានីយទូរទស្សន៍ TVB ប្រាកដជាស្គាល់តារាសម្តែងប្រុស Yong Hung តួប្រុស ហុងលិ ក្នុងរឿង «នារីអស្ចារ្យ ភរិយាប៉ិនប្រសប់» នៅពេលនេះមានដំណឹងថា លោកបានចូលរោងការជាផ្លូវការហើយ។

បើតាមគេហទំព័រ សេពរឿងញៀន បានឲ្យដឹងថា Yong Hung តារាប្រុសវ័យ ៣៧ឆ្នាំ បានរៀបការ និង ប្រកាសថាជាឪពុករបស់កូនក្នុងពោះដែលមានអាយុ៤ខែ របស់តារាសម្តែង និង តារាម៉ូដែល Inez បន្ទាប់ពីលោកបានសូមនាងរៀបការកាលពីខែកុម្ភៈ។

ពិធីមង្គលការរបស់ Tony និង Inez បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២១ នាសណ្ឋាគារ Rosewood Tsim Sha Tsui ត្រឡប់ទៅកាន់ការសុំរៀបការរបស់ Tony វិញពិតជារ៉ូមែនទិចហើយប្លែក ដោយលោកបានសុំមិត្តស្រីរបស់ខ្លួនរៀបការនៅក្នុងបន្ទប់ទឹកជាមួយចិញ្ចៀនមួយវង់លើបាសាំងលាងដៃ និងកាតបេះដូងមួយលើកញ្ចក់បន្ទប់ទឹក ភ្ជាប់ជាមួយនឹងពាក្យ «Marry Me»។

Inez ក៏បានសួរមិត្តប្រុសខ្លួនថា «ហេតុអ្វីបានជាបងមក សុំអូនរៀបការនៅក្នុងបន្ទប់ទឹកទៅវិញ?» Tony តបដោយមិនស្ទាក់ស្ទើរថា «ព្រោះបងដឹងថាអូនប្រាកដជាមកទីនេះ!» អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ Inez មិនអាចផ្តល់ចម្លើយបានភ្លាមនោះទេ ព្រោះថា «ពេលនេះអូនពិតជាបន្ទាន់ ទុករឿងរៀបការមួយភ្លែត អូនសូមចូលបង្គន់សិន ចាំត្រឡប់មកផ្ដល់ចម្លើយវិញ»។

មានពាក្យអ្វីជូនពរអតីត Crush យើង បច្ចុប្បន្នប្ដីគេទេ? អូសទៅដល់រូបក្រោម ប្រហែលក៏មានអ្នកខូចចិត្តដូចអ្នកខ្លះដែរហើយ!

 

មតិយោបល់