ព័ត៌មានជាតិ

ថៃអនុញ្ញាតឱ្យប្រជាជនធ្វើតេស្ដ និងចត្តាឡីស័កដោយខ្លួនឯងនៅឯផ្ទះ ខណៈកូវីដ-១៩ ឆ្លងរាលដាលកាន់តែខ្លាំង

 

(បាងកក)៖ រដ្ឋាភិបាលថៃបានសម្រេចចិត្តអនុញ្ញាតឱ្យអ្នកជំងឺ COVID-19 មានរោគសញ្ញាស្រាលធ្វើចត្តាឡីស័កព្យាបាលនៅឯផ្ទះ និងអាចធ្វើតេស្ដដោយខ្លួនឯងជាមួយ ឧបករណ៍ធ្វើតេស្ដរហ័ស ប្រឈមមុខនឹងការកើនឡើងករណីឆ្លងយ៉ាងគំហុគ។

អាជ្ញាធរថៃបានប្រើប្រាស់ការធ្វើតេស្ដ RT-PCR ដើម្បីរក COVID-19។តែដោយសារចំនួនប្រជាជនមកធ្វើតេស្ដមានការកើនឡើងខ្លាំងនៅតាមមណ្ឌលធ្វើតេស្ដនានា ក្នុងទីក្រុងបាងកក បានជំរុញឱ្យពួកគេប្ដូរចិត្តអនុញ្ញាតឱ្យប្រជាជនទិញឧបករណ៍ធ្វើតេស្ដរហ័សដើម្បីតេស្ដរក COVID-19 ដោយខ្លួនឯងនៅផ្ទះ។ អាជ្ញាធរថៃក៏បាន អនុញ្ញាតឱ្យអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាស្រាលអាចធ្វើចត្តាឡីស័កដោយខ្លួនឯង និងព្យាបាលនៅឯផ្ទះផងដែរ។

ឧបករណ៍ធ្វើតេស្ដរហ័សនៅក្នុងប្រទេសថៃនឹងត្រូវដាក់លក់លើទីផ្សារនៅសប្ដាហ៍ក្រោយក្នុងតម្លៃ ១០០បាត ឬស្មើនឹង ៣.០៦ដុល្លារក្នុងមួយដើម៕

ប្រភព៖ Reuters

 

មតិយោបល់