(ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់តារាសិចស៉ី ដេននី ប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់ហើយ ព្រោះនាងមានភាពល្បីល្បាញយ៉ាងខ្លាំង ជាពិសេសមនុស្សភាគច្រើន គឺស្គាល់នាងតាមរយៈភាពស៊ិចស៊ីសាច់សខ្ចី ដោយកន្លងមកនាងតែងតែធ្វើឲ្យអ្នកគាំទ្រ ជាពិសេសគឺបុរសៗជ្រួលជ្រើមក្តៅសាច់ ជាមួយនឹងការតុបតែងខ្លួនស្លៀកពាក់បញ្ចេញសាច់ទ្រលុកទ្រលន់ បង្ហាញគល់ទ្រូងសខ្ចីរបស់នាង។
ដោយឡែកយោងតាមគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ បានបង្ហោះរូបថ្មីរបស់ខ្លួន ដែលលក្ខណៈបែបអឺរ៉ុបតែម្តង អមនឹងឈុតអាវក្រឡាខ្លាបញ្ចេញដើមទ្រូងយ៉ាងទ្រលុកទ្រលន់ ដោយមើលទៅភាពជាក់ស្តែងតុបតែងមុខបែបកាច និងស្បែកមុខ គឺមានសភាពសរលោងស្រិល ភ្នែកធំៗ ច្រមុះស្រួច ដែលនេះគឺល្អឥតខ្ចោះតែម្តង អាចនិយាយខ្លីៗថាអាចនឹងច្រឡំនឹងតុក្កតាផងដែរ។
យ៉ាងណាមិញ ក្រោយពីអ្នកគាំទ្របានឃើញរូបភាពទាំងនេះហើយ ពួកគេក៏បានបញ្ចេញមតិសរសើរពីសម្រស់តារាស្រីរូបនេះ មិនដាច់ពីមាត់តែម្តង ចំពោះរូបសម្រស់ និងការតុបតែងខ្លួនដ៏ប្លែកបែបនេះ៕
មតិយោបល់