សហរដ្ឋអាមេរិក ទាត់ចោលសំណើរបស់អ៊ុយក្រែន ជុំវិញការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ី

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានច្រានចោលសំណើរបស់អ៊ុយក្រែន ជុំវិញបម្រាមទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៉ី ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន មិនចង់បិទផ្លូវស្វែងរកសិទ្ធិជ្រកកោនរបស់ក្រុមសកម្មជន និងជនងាយរងគ្រោះដោយសារការបំពាន សិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៉ីនោះទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ីជាលើកដំបូងកាលពី ដើមខែសីហានេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ហើយលោក ហ្សេលេនស្គី ក៏បានស្នើដូចគ្នានេះផងដែរទៅកាន់…

អាមេរិកសន្យាបង្កើនវត្តមានយោធានៅអឺរ៉ុប ខណៈណាតូ ឯកភាពគ្នាពង្រឹងវត្តមានយោធា នៅក្នុងតំបន់អឺរ៉ុបខាងកើត

(ម៉ាឌ្រីដ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថានឹងបង្កើនចំនួនកងទ័ពអាមេរិក យន្ដហោះចម្បាំង រួមទាំងនាវាចម្បាំងនៅក្នុងតំបន់ អឺរ៉ុប ខណៈបក្សសម្ព័ន្ធយោធាណាតូ (NATO) ឯកភាពគ្នាក្នុងការពង្រឹងវត្តមានយោធាដ៏ធំមិនធ្លាប់មាននៅតំបន់អឺរ៉ុបខាងកើត ចាប់តាំងពីសម័យ សង្រ្គាមត្រជាក់មក ជាការឆ្លើយតបទៅនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ការប្ដេជ្ញាចិត្តរបស់លោក ចូ បៃដិន ធ្វើឡើងនាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលណាតូ នៅឯទីក្រុងម៉ាឌ្រីដ…

សហភាពអឺរ៉ុប បើកភ្លើងបៃតងឱ្យអ៊ុយក្រែន ធ្វើជា «បេក្ខភាព» របស់ខ្លួនជាផ្លូវការ

(ព្រុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានសម្រេចផ្ដល់ «ឋានៈជាបេក្ខភាព» ដល់អ៊ុយក្រែនជាផ្លូវការហើយ ដែលនេះជា ការបោះជំហានមួយដ៏សំខាន់ឆ្ពោះទៅរកសមាជិកភាពចូលរួមក្នុងក្លឹបប្រទេសទាំង ២៧។ នៅក្នុងកិច្ចប្រជុំកំពូលខាងលើ មេដឹកនាំអឺរ៉ុបក៏បានប្រកាសផ្ដល់ឋានៈជាបេក្ខភាពដល់ប្រទេសម៉ុលដាវីផងដែរ រីឯហ្ស៊កហ្ស៊ីនឹងត្រូវផ្ដល់ឋានៈ បែបនេះ នៅពេលអាចបំពេញតាមលក្ខខណ្ឌពេញលេញ។ ការប្រកាសខាងលើរបស់មេដឹកនាំអឺរ៉ុប ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ដែលប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនានេះ។ ថ្លែងនាឱកាសនោះ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប…

សហរដ្ឋអាមេរិក ព្រមានរុស្ស៉ី៖ ការវាយប្រហារលើលីទុយអានី ស្មើនឹងការប្រកាសសង្រ្គាមជាមួយ NATO

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានអះអាងថា ខ្លួននឹងឈរយ៉ាងរឹងមាំនៅពីក្រោយការសម្រេចចិត្តរបស់លីទុយអានី និងអង្គការណាតូ (NATO) ដើម្បីការពារខ្លួន ជាមួយការរំឮករុស្ស៉ីថាការវាយប្រហារណាមួយលើលីទុយអានី គឺជាការវាយប្រហារលើណាតូទាំងមូល។ ប្រទេសលីទុយអានី បានដាក់កម្រិតលើការដឹកជញ្ជូនទំនិញតាមរថភ្លើង ជាផ្នែកនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ទៅនិងមកតំបន់ កាលីនីងក្រាដ (Kaliningrad) របស់រុស្ស៉ី ស្ថិតចន្លោះលីទុយអានី និងប៉ូឡូញ។ រុស្ស៉ីបានព្រមានឆ្លើយតបជាក់ស្តែងវិញដោយហៅ សកម្មភាពនេះថាជាជំហរអមិត្ត។…

នាយករដ្ឋមន្ត្រីអេស្ដូនី៖ អេស្ដូនី អាចនឹងរលាយបាត់ចេញពីផែនទីពិភពលោក

(តាលិន)៖ អេស្ដូនី អាចនឹងរលាយបាត់ចេញពីផែនទីពិភពលោក ហើយរដ្ឋធានីតាលិនអាចនឹងខ្ទេចខ្ទីរាបដល់ដី នៅក្រោមផែនការរបស់ បក្សសម្ព័ន្ធយោធា NATO ដែលមានស្រាប់នាពេលបច្ចុប្បន្ន ដើម្បីការពារប្រទេសក្នុងតំបន់បាល់ទិកពីការវាយប្រហារណាមួយពីសំណាក់ រុស្ស៉ី។ នាយករដ្ឋមន្ត្រីអេស្ដូនី លោកស្រី កាចា កាឡាស់ (Kaja Kallas) ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយការរិះគន់ថាផែនការការពាររដ្ឋទាំង៣ ក្នុងតំបន់បាល់ទិក…

លោក ហ្សេលេនស្គី៖ រុស្ស៉ីនឹងបង្កើនការវាយប្រហារកាន់តែខ្លាំង ខណៈមេដឹកនាំ EU នឹងពិចារណាលើសមាជិកភាពអ៊ុយក្រែន ក្នុងសប្តាហ៍នេះ!

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្យាករថា រុស្ស៉ីនឹងបង្កើនការវាយប្រហាររបស់ខ្លួនក្នុងសប្តាហ៍នេះ នៅពេលដែល មេដឹកនាំសហភាពអឺរ៉ុប (EU) ជួបប្រជុំគ្នា ដើម្បីពិចារណាលើសមាជិកភាពរបស់អ៊ុយក្រែន ក្នុងប្លុកនេះ ចំពេលទីក្រុងមូស្គូ បង្កើនការវាយប្រហារដើម្បី គ្រប់គ្រងភាគខាងកើតអ៊ុយក្រែន។ ក្នុងសុន្ទរកថាតាមវីដេអូមួយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី…

លោក ម៉ាក្រុង៖ បញ្ហាទឹកដី គឺអ៊ុយក្រែនខ្លួនឯងជាអ្នកសម្រេចចិត្ត

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាមានតែអ៊ុយក្រែនប៉ុណ្ណោះដែលមានសិទ្ធិសម្រេចថាតើត្រូវ ឬមិនត្រូវ ទទួលយកសម្បទានណាមួយពាក់ព័ន្ធនឹងទឹកដី ជាមួយរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាមសព្វថ្ងៃ។ លោក ម៉ាក្រុង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 កំលុងបំពេញទស្សនកិច្ចក្នុងទីក្រុង កៀវ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ជាមួយមេដឹកនាំអាល្លឺម៉ង់ និងអ៉ីតាលី។…

រុស្ស៉ីថាលោកខាងលិច យកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង ដោយសារអ៊ុយក្រែន

(មូស្គូ)៖ រុស្ស៉ី បាននិយាយ នៅថ្ងៃពុធសប្តាហ៍នេះថា លោកខាងលិច «ប្រៀបដូចជាបានយកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង» តាមរយៈការរឹតត្បិតលើ ការនាំចូលថាមពលប្រេង និងឧស្ម័នពីតំបន់ស៉ីបេរី ដោយសារតែបញ្ហាជម្លោះនៅអ៊ុយក្រែន ផ្ទុយស្រឡះពីចិនដែលត្រូវបានគេរាយការណ៍ថាបាន បង្កើនការទិញថាមពលពីរុស្ស៉ី។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានលើកឡើងថាភាពជាដៃគូ…

មេដឹកនាំសហភាពអឺរ៉ុប ព្រមព្រៀងគ្នា «ជាគោលការណ៍» ដើម្បីបញ្ឈប់ការនាំចូលប្រេងពីរុស្ស៉ី

(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយិន (Ursula von der Leyen) បាននិយាយនៅថ្ងៃអង្គារនេះថា ទីបំផុតមេដឹកនាំ សហភាពអឺរ៉ុប បានឈានទៅសម្រេចបាននូវ «កិច្ចព្រមព្រៀងមួយជាគោលការណ៍» ស្តីពីការហាមឃាត់ការនាំចូលប្រេងពីប្រទេសរុស្ស៉ី។ លោកស្រី ឡេយិន បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប…

WHO ថា មិនទាន់មានតម្រូវការចាំបាច់ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វា នោះទេ

(ឡុងដ៍)៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការផ្ទុះឡើងនូវជំងឺអុតស្វា (monkeypox) ក្នុងពេលបច្ចុប្បន្ន មិនទាន់តម្រូវឱ្យមានការ ចាក់វ៉ាក់សាំងបង្ការទ្រង់ទ្រាយធំជាបន្ទាន់នោះទេ ខណៈវិធានការមួយចំនួនដូចជា ការរក្សាអនាម័យ នៅតែមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺមួយនេះ។ លោក រីឆាដ ផេបូឌី (Richard Pebody) ដែលជាប្រធានក្រុមប្រយុទ្ធប្រឆាំងវីរុសរបស់ WHO…