(ភ្នំពេញ)៖ រំលឹកទៅកាលពីឆ្នាំ ២០១៨ តារាកំប្លែកមានរូបសម្រស់ មិនសូវអំណោយផលគឺ នាយ ចយ បានជួបនារីដ៏ស្រស់សោភាម្នាក់ ដែលជា គូស្នេហ៍ពិតរបស់ខ្លួន រហូតឈានដល់ការដឹកដៃគ្នាចូលរោងការ ធ្វើជាគូស្វាមីភរិយា រហូតមានកូនមួយជាចំណងដៃ និងរស់នៅយ៉ាងមានសុភមង្គលរហូតមកទល់ពេលបច្ចុប្បន្ន។ តែអ្វីដែលគ្រប់គ្នាមើលឃើញ គឺកាលពីដំបូងឡើយ ស្រាប់តែមានមតិអវិជ្ជមានមួយចំនួនលើកឡើងថា ការរៀបការរបស់ នាយ ចយ នឹងប្រពន្ធ គឺព្រោះតែទឹកប្រាក់ប៉ុណ្ណោះ តែយ៉ាងណាពេលនេះ ការពិតគឺបានបង្ហាញហើយ ពោលគឺផ្ទុះស្រឡះពីមតិអវិជ្ជមាននោះតែម្តង។
ថ្មីៗនេះ ភរិយា នាយ ចយ បានបង្ហោះសាររំលឹក ពេលវេលាស្រលាញ់គ្នាអស់រយៈពេល៥ឆ្នាំទៅហើយ ដែលនេះបញ្ជាក់យ៉ាងច្បាស់ពី ចំណងស្នេហាអ្នកទាំងពីរពិតជា ស្មោះត្រង់មិនមែនដូច ការរំពឹងគិតរបស់ បងប្អូនមួយចំនួនធំនោះឡើយ។
ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល ពីស្ថានភាពគ្រួសារអ្នកទាំងពីរ សព្វថ្ងៃគឺ ធូរធាខ្លាំងណាស់ ដោយក្នុងនោះភរិយា នាយ ចយ បើកហាងលក់ជ្រូកខ្វៃ ដែលកំពុងទទួលការគាំទ្រខ្លាំងគួរសម ហើយអ្នកទាំងពីរក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ផងដែរ អាយុប្រហែល២ខួបទៅហើយ តែអ្នកទាំងពីរនៅតែស្រលាញ់មើលទៅផ្អែមល្អែមនឹងគ្នា ដូចពេលមុនដដែល។
គួរជម្រាបថា តារាកំប្លែង នាយ ចយ កើតមក គឺមានមុខមាត់មិនអំណោយផល តាំងពីកំណើត ប៉ុន្តែរូបលោកក៏មានទេពកោសល្យសមត្ថភាពខាងសិល្បៈពូកែ និងមានភាពតស៊ូប្រឹងប្រែងក្នុងជីវិតបានយ៉ាងល្អ៕
មតិយោបល់