ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត! កញ្ញា ហេង ចន្ថា នឹងធ្វើជាគណៈមេប្រយោគ ក្នុងកម្មវិធី «Miss Grand Cambodia» ឆ្នាំ២០២១នេះ

(ភ្នំពេញ)៖ កញ្ញា ហេង ចន្ថា ដែលទស្សនិជនភាគច្រើនស្គាល់ថា ជាម្ចាស់កមុដ «Miss Grand Cambodia» ឆ្នាំ២០១៦នោះ ត្រូវបានបញ្ជាក់ថា នឹងធ្វើជាគណៈមេប្រយោគ សម្រាប់ការប្រកួត «Miss Grand Cambodia» ឆ្នាំ២០២១នេះ។ បច្ចុប្បន្ន កញ្ញា ហេង ចន្ថា ក៏ត្រូវបានគេដឹងថា បានវិវត្តិន៍ខ្លួន ពីបវរកញ្ញាទៅជាតារាសម្តែង ដ៏មានប្រជាប្រិយភាពផងដែរ។

បើតាមផេកផ្លូវការរបស់ Miss Grand Cambodia បានបង្ហោះសារឲ្យដឹងយ៉ាងដូច្នេះថា «សូមជំរាបជូនថា ក្នុងការប្រកួត Miss Grand Cambodia ២០២១ ឆ្នាំនេះ Miss Grand Cambodia ២០១៦ នឹងជាគណៈមេប្រយោគក្នុងការដាក់ពិន្ទុដល់បេក្ខនារីទាំង២៥នាក់ ! តើនៅចាំឈ្មោះគាត់បានទេ?»។

គួរជម្រាបថា កញ្ញា ហេង ចន្ថា ដែលជាម្ចាស់កមុដ «Miss Grand Cambodia» ឆ្នាំ២០១៦ កាលណោះនាងមិនបានតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតនៅសហរដ្ឋអាមេរិកនោះទេ ដោយសារតែហេតុផលស្នើសុំវីសាមិនបាន។ តែយ៉ាងណា នាងបានបង្វែរមកចាប់យកអាជីពជាតារាសម្តែងបន្ថែមទៀត ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន៕

មតិយោបល់