ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ហង្ស ម៉ារីនី យកប្រាក់រង្វាន់ពីកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បរិច្ចាគ១០០ភាគរយដល់សង្គម

ភំ្នពេញ: ភ្លាមៗបន្ទាប់ពីមានបិទបញ្ចប់ការបោះឆ្នោត ហើយមានការបញ្ជាក់លទ្ធផលថាតារាសម្ដែងវ័យក្មេងគឺកញ្ញា ហង្ស ម៉ារីនី ជាអ្នកទទួលបាននូវជ័យលាភីលេខ១ ពីការប្រកួតប្រជែងវីដេអូនៅលើ Page របស់សម្ដេចនាយករដ្ឋមន្ត្រី គេឃើញកញ្ញារូបនេះ និងអ្នកគាំទ្រសប្បាយចិត្តចង់ហោះ។ ក្នុងនោះនៅគណនេយ្យហ្វេសប៊ុករបស់នាង ក៏មានសុទ្ធតែសារជូនពរ និងការចែកចាយពីការប្រកាសរបស់សម្ដេចនាយករដ្ឋមន្ត្រី ធ្វើឲ្យនាងទទួលបាននូវមោទនភាពនោះផង។

យ៉ាងណាមិញ ហង្ស ម៉ារីនី បញ្ជាក់ថាអ្វីដែលនាងបានឈ្នះ គឺមិនមែនជាលទ្ធផលរបស់នាងតែម្នាក់ឯងនោះទេ ប៉ុន្តែជាការប្រឹងប្រែងរួមគ្នារបស់ក្រុមការងារ និងជាពិសេសគឺជាអាណិតស្រឡាញ់របស់អ្នកជួយ Like វីដេអូរបស់នាងដែលនាំឲ្យនាងទទួលបានសំឡេងឆ្នោតនាំគេនោះតែប៉ុណ្ណោះ។

តារារូបនេះបញ្ជាក់ថា ក្រោយពីនាងទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ២នៅលើ Page របស់សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឲ្យនាងសប្បាយចិត្តយ៉ាងខ្លាំង ហើយនាងក៏មិនប្ដូរជំហរនោះដែរគឺនឹងយកថវិកាដែលឈ្នះរង្វាន់ ដែលនឹងទទួលបានពីសម្ដេចនាយករដ្ឋមន្ត្រីបរិច្ចាគដល់សង្គម១០០ភាគរយតែម្ដង។ នាងថានឹងមានគម្រោងធ្វើសកម្មភាពមនុស្សធម៌ជាច្រើនទៀត ប៉ុន្តែមិនច្បាស់ថានឹងធ្វើសកម្មភាពណាមួយក្រៅពីចុះជួយពលរដ្ឋក្រីក្រ និងធ្វើអាហារទទួលទានអ្នករើសសំរាម និងអ្នកធាក់ស៊ីក្លូ ដូចដែលខ្លួនធ្លាប់ធ្វើនោះទេ។ នាងថាសកម្មភាពរៀបចំអាហារមួយពេល ជូនអ្នករើសសំរាម និងជនក្រីដែលបានបង្ហាញនៅក្នុងវីដេអូនោះ មិនមែនជាឈុតឆាកសម្ដែងនោះទេ ប៉ុន្តែជាសកម្មភាពរួមគ្នារបស់នាង និងក្រុមការងារកាលពីថ្ងៃទី១៤ កុម្ភ: ក្នុងឆ្នាំ២០១៦ នៅក្នុងទិវារនៃក្ដីស្រឡាញ់។

វីដេអូរបស់នាងទទួលបាន Like ចំនួន 11K ហើយនាំមុខគេស្នាដៃកំណាព្យ និងវីដេអូឃ្លីបរបស់យុវវ័យគំរូ៩រូបផ្សេងទៀត កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៧ មេសា ដែលជាពេលវេលាប្រកាសលទ្ធផល។ លទ្ធផលនេះបានធ្វើឲ្យនាងកាន់តែមានទឹកចិត្តធ្វើសកម្មភាពមនុស្សធម៌ ហើយនាងក៏នឹងបន្តចូលរួមក្នុងការប្រកួតប្រជែងស្នាដៃបង្ហាញពីភាពគំរូរបស់ខ្លួន ដើម្បីឲ្យមហាជន និងតារាសិល្ប: រួមគ្នាងាកមកធ្វើជាយុវជនគំរូឲ្យបានកាន់តែច្រើននោះផង៕

photo_2016-04-28_07-54-13 photo_2016-04-28_07-54-15 photo_2016-04-28_07-54-18 photo_2016-04-28_07-54-20 photo_2016-04-28_07-54-21 photo_2016-04-28_07-54-29 photo_2016-04-28_07-54-31 ១

មតិយោបល់