ព័ត៌មានសិល្បៈ និងកម្សាន្ត

បន្ទាប់ពី អាម៉ី រំភើបជាមួយរថយន្ត Rolls-Royce Ghost ឥលូវ! អាជី បង្ហាញរថយន្តទំនើប ម៉ាក McLaren ម្តង

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ ពិតជាបានជ្រាបច្បាស់ជាក់ជាមិនខាន កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ គូដណ្តឹងអាម៉ី បានទិញរថយន្ត Rolls-Royce Ghost មក surprise អាម៉ី ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នាសម្តែងក្តីរំភើបរីករាយ ជំនួសម្ចាស់កាដូចនេះយ៉ាងខ្លាំង។

 

ស្រាប់តែនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ អាជី ដែលត្រូវជាបងស្រី អាម៉ី បានបង្ហាញរថយន្តទំនើបមួយគ្រឿង ម៉ាក McLaren រួចពោលពាក្យប៉ុន្មានម៉ាត់ប្រាប់ថា “១គ្រឿងនេះ ម៉េចដែរ ស្រលាញ់ស្ទើរលេបហើយ បើមិនទិញ ម៉េចកើត”។

មតិយោបល់