ព័ត៌មានសិល្បៈ និងកម្សាន្ត

ជិតដាច់ឆ្នាំហើយ! តារាចម្រៀង អ៊ីណូ កាន់តែតុបតែងខ្លួនប្លែកៗ

(ភ្នំពេញ)៖ ត្បិតថាតារាចម្រៀងជំនាន់ក្រោយៗ បានរះឡើងជាបន្តបន្ទាប់ជាច្រើនក្តី តែតារាចម្រៀង លោក អីណូ នៅតែជាតារាម្នាក់ទទួលការចាប់អារម្មណ៍ពីមហាជនដដែល ត្បិតលោក គឺជាតារាចម្រៀងម្នាក់ដែល តែងលេងស្ទីលតុបតែងខ្លួនបែបប្លែកភ្នែក និងមានភាពទាក់ទាញខ្លាំងមិនធម្មតាផងដែរ ដែលជារឿយៗហ្វេនជាច្រើន គឺតែងតែមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះការតែងខ្លួនរបស់លោកតាមបណ្តាញសង្គមផងដែរ។

ដោយឡែក ឈានដល់ពេលជិតដាច់ឆ្នាំនេះ លោក អីណូ កាន់តែលេងខ្លួនកាចជាងមុនទៅទៀត ដោយលើកនេះ លោកបានជ្រើសយកអាវខ្មៅមួយឈុត និងមានអាវក្រៅពណ៍មាស ហើយលេងស្លាបព្រុយៗនៅលើស្មាសងខាងផងដែរ ដោយមើលទៅគឺប្លែកមែនទែន តែមើលទៅនៅតែសង្ហាម្យ៉ាងដែរ។

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បាននាំគ្នាសរសើរដល់តារាប្រុសរូបនេះ ដែលតែងខ្លួនស្ទីលថ្មីៗ មិនដែល ឱ្យ ហ្វេនមានអារម្មណ៍ថាសាំភ្នែកនោះទេ៕
សូមចូលទស្សនារូបភាពខាងក្រោម៖

មតិយោបល់