សង្សារនាយចឺម ស្រាប់តែទម្លាយថា តាំងពីស្រឡាញ់គ្នាមកឈ្លោះគ្នាញឹកញាប់ ប៉ុន្តែ…

(ភ្នំពេញ)៖ ក្រោយពីបានស្រលាញ់គ្នាបានប៉ុន្មានឆ្នាំរួចមក សេង សុខឃីម ដែលត្រូវបានជាសង្សារនាយចឺម បាននិយាយទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ខ្លួននឹងនាយចឺមឧស្សាហ៍ជួបរឿងរកាំរកូសជាមួយគ្នាណាស់ ប៉ុន្តែនេះគ្រាន់ជាបញ្ហាបន្តិចបន្តួចសម្រាប់គូស្នេហ៍ទាំងពីរនេះប៉ុណ្ណោះ។

ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមមើលឃើញថា តារាស្រីរូបនេះ បានបង្ហោះរូបភាពជាមួយគូស្នេហ៍នាយចឺម ហើយសរសេរជាពាក្យពេចន៍ប៉ុន្មានម៉ាត់បញ្ជាក់ពីស្ថានភាពសេ្នហ៍រវាងខ្លួន និងនាយចឺម ក្នុងពេលបច្ចុប្បន្ននេះថា «តាំងពីស្រលាញ់គ្នាមក យើងក៏ឈ្លោះ គ្នាញឹកញាប់ ប៉ុន្តែខ្ញុំ មិន ដែល ឈប់ស្រលាញ់ យើងអីតិច ទេ ណា ទោះបី ឈ្លោះ គ្នា ខ្លាំងប៉ុណ្ណា នៅ ជាមួយ គ្នា ឲ្យ បាន យូរ ណា៎ បើខ្ញុំ ធ្វើ អ្វី មួយ មិន ល្អ សូម ប្រាប់ ជួយដាស់តឿន គ្នា មិនមែនចាំតែបន្ទោសគ្នាទេ ចង់ ឲ្យ យើង នៅ ជាមួយខ្ញុំ បែប នេះ ឲ្យ បាន យូរៗ»។

យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរចំពោះទំនាក់ទំនងអ្នកទាំងពីរដែលមានទៅកាន់គ្នាទៅវិញទៅមកផងដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *