ថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់២២ឆ្នាំ របស់ តារាកំប្លែង កាឆយ រៀបចំធំដុំ សុទ្ធតារាល្បីចូលរួម

(ភ្នំពេញ)៖ តារាកំប្លែងជើងចាស់ អ្នកនាង កាឆយ ជាតារាកំប្លែងមួយរូបដែលប្រឡូកនៅក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ ម៉្យាងវិញទៀត អ្នកនាង ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ទៅលើសមត្ថភាព ព្រមទាំងវោហាស័ព្ទចាក់ទឹកមិនលិច ដែលបានផ្ដល់ភាពសប្បាយរីករាយ ដល់ទស្សនិកជនជាច្រើន ផងដែរ។

ជាពិសេសទៅទៀត ថ្មីៗនេះ អ្នកនាង កាឆយ និងស្វាមី បានរៀបចំធ្វើពិធីខួបអាពាហ៍ពិពាហ៍គម្រប់២២ឆ្នាំ របស់ខ្លួន ដែលការរៀបចំ ត្រូវធ្វើឡើងយ៉ាងធំដុំ មិនតែប៉ុណ្ណោះ គេហាក់សម្គាល់ឃើញ ការរៀបចំក្នុងពិធីស្ទើរតែដូចនឹងពិធីរៀបមង្គលការទៅហើយ ជាពិសេសទៅទៀត គេឃើញមានតារាខ្មែរជើងចាស់ល្បីល្បាញជាច្រើន បង្ហាញវត្តមានក្នុងពិធីមង្គលការមួយនេះផងដែរ។

យ៉ាងណាមិញ ជីវិតអាពាហ៍ពិពាហ៍របស់តារាជើងចាស់រូបនេះ ត្រូវមហាជន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយអ្នកនាង និងស្វាមីតែង បង្ហាញភាពផ្អែមល្អែមនឹងគ្នា មិនចាញ់គូស្វាមីថ្មីថ្មោងប៉ុន្មានឡើយ។

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *