(ភ្នំពេញ)៖ ទោះជាទើបបានប្រកាសពីដំណឹងដ៏សោកស្ដាយ អំពីការបាត់បង់កូនភ្លោះនៅក្នុងផ្ទៃកាលពីពេលកន្លងទៅក៏ពិតមែន តែ តារាចម្រៀងស្រី វីរៈ និច្ច និង ស្វាមី នៅតែបង្ហាញពីភាពរឹងមាំ ស្នាមញញឹម ក៏ដូចជា ការមើលថែទាំសុខភាពរបស់ខ្លួន បានយ៉ាងល្អ ។
ដោយឡែក ក្រោយពីភាពសោកសៅមួយនេះ បានបញ្ចប់ហើយ ងាកមកមើលពីរឿងល្អៗ ដែលថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានបង្ហាញឲ្យឃើញពីរូបភាពផ្ទះវីឡាថ្មីរបស់ខ្លួន ជាមួយនឹង នៅលើបណ្ដាញសង្គម ដែលជាការខិតខំប្រឹងប្រែងរបស់អ្នកទាំងពីរ បើទោះបីជាផ្ទះមួយនេះ នៅមិនទាន់សាងសង់រួចរាល់ជាស្ថាបពរ ក៏ដោយ។
ម៉្យាងវិញទៀត នេះអាចនិយាយបានថា ជាភាពជោគជ័យមួយទៀត របស់នាង និងក្រុមគ្រួសារ ដែលមានការតស៊ូប្រឹងប្រែង និងទទួលបានការសរសើរយ៉ាងខ្លាំងពីហ្វេនៗជាច្រើន ៕










មតិយោបល់