ភ្នំពេញ៖ ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស តារាសម្តែងសិចស៊ី ដែលមានដើមកំណើតនៅខេត្ត ព្រះវិហារ កញ្ញា ដេននី ក្វាន់ គ្រោងនឹងទិញវីឡា១ល្វែងតម្លៃ ៥០ម៉ឺនដុល្លារ បន្ទាប់ពីជះលុយ ៤ម៉ឺនដុល្លារបើកហាង ដេននី ក្វាន់សាឡន នឹងសម្ពោធនៅពាក់កណ្តាលខែ កក្កដា។
ជាមួយនឹងដំណឹង នេះ បានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើល នឹកស្មានមិនដល់ថា ដេននី ក្វាន់ ដែលកំពុងជាប់ឈ្មោះ ជាសេដ្ឋីនី សិចស៊ីនោះ មានលទ្ធភាពមហាសាល ស្ទើរមិនគួរឲ្យជឿ ។
នៅល្ងាចម្សិលមិញ ដេននី ក្វាន់ សរសេរលើហ្វេសប៊ុកថា ខ្ញុំនឹងសន្សំលុយទិញផ្ទះមួយតម្លៃត្រឹម ៥០ម៉ឺនដុល្លារ ព្រោះពេលនេះសន្សំបានជិតពាក់កណ្តាលហើយ ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចធ្វើបានទោះជាត្រូវប្រើពេលវេលាយូរបន្តិចក៏ដោយ…ខ្ញុំនឹងតស៊ូបំពេញក្តីស្រមៃរបស់ខ្ញុំ!។
ស្រាយបញ្ជាក់នូវសំណេរខាងលើ ដេននី ក្វាន់ បានប្រាប់ Post News នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ថា «រឿងទិញវីឡានេះ យូរបន្តិចបង អាចដាច់ឆ្នាំនេះ គឺពាក់កណ្តាលឆ្នាំ២០១៧ ហើយបុរីដែលនាងខ្ញុំគ្រោងនឹងទិញនេះ អាចនៅបុរី ប៉េង ហួត ឬ អ័រគីដេ ព្រោះជិតៗផ្ទះ»។
សូមរំឭកផងដែរថា ដេននី ក្វាន់ ក៏គ្រោងនឹងបើក ការ៉ាស់លក់រថយន្តមួយ បន្ទាប់ពីនាងចំណាយថវិកា បើកហាង ដេននី ក្វាន់ សាឡន ៕
មតិយោបល់