ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ាច់ គីមមួយ និង សយ រតនៈ ការពិតស្រលាញ់គ្នាយូរហើយ ទើបតែបង្ហាញជាសាធារណៈមកពីចឹងសោះ!

(ភ្នំពេញ)៖ ដូចមហាជនអ្នកគាំទ្រ និង នៅក្នុងសង្គមសិល្បៈ សុទ្ធតែបានជ្រាបហើយថា តារាចម្រៀងរូបស្រស់ ប៉ាច គីមមួយ និង តារាចម្រៀងរូបសង្ហា សយ រតនៈ មានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា ហើយក្នុងនោះក៏មានការសរសើរពីភាពស័ក្តិសមរបស់អ្នកទាំងពីរផងដែរ។

ពិតណាស់ រយៈពេលកន្លងទៅតារាចម្រៀងប្រុសស្រីមួយគូនេះ តែងបង្ហាញរូបភាពរួមគ្នាជាច្រើន បង្ហាញពីល្អូកល្អិននឹងគ្នា យកចិត្តទុកដាក់នឹងគ្នាដោយលាក់បាំងពីទំនាក់ទំនងពិតមួយរយៈ រហូតដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ទើបកញ្ញា ប៉ាច គីមមួយ និង លោក សយ រតនៈ បានសារភាពជាសាធារណៈថា អ្នកទាំង ២ ពិតជាមានទំនាក់ទំនងលើសពីមិត្តនឹងគ្នាពិតមែន ពោលគឺអ្នកទាំង ២ បានទាក់ទងគ្នាក្នុងនាមជាស្នេហាមួយរយៈមកហើយ។

យ៉ាងណា ក្រោយពីបង្ហាញពីទំនាក់ទំនងក្នុងនាមជាសង្សារហើយនោះ មកទល់ពេលនេះ មហាជនអ្នកគាំទ្រសង្កេតឃើញថា តារាប្រុសស្រីប្រចាំផលិតកម្មហង្សមាស ទាំង ២ រូប ក៏នៅតែបង្ហាញពីភាពផ្អែមល្ហែមនឹងគ្នាជារឿយៗដូចដើមនៅលើបណ្តាញសង្គមហ្វេសប៊ុក។លើសពីនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀត គឺមហាជនអ្នកគាំទ្របានដឹងហើយថាកញ្ញា ប៉ាច គីមមួយ បានបើករបរលក់ដូរផលិតផលថែសម្រស់តាមអនឡាញមួយរយៈមកហើយ តែថ្មីៗនេះ កញ្ញា ត្រូវបានគូស្នេហ៍គឺ លោក សយ រតនៈ តែងទៅជួយ Live លក់ គ្មានលស់ថ្ងៃ មើលទៅហាក់ដូចជាគូស្វាមីភរិយារៀបការថ្មីថ្មោងប្រឹងពួតដៃគ្នារកស៊ីយ៉ាងដូច្នោះ៕

មតិយោបល់