(ភ្នំពេញ)៖ នរណាក៏ស្គាល់ច្បាស់ លោក ឌួង ឆាយ ដែលបញ្ហាជីវិតគ្រួសាររបស់រូបលោក ត្រូវអ្នកលេងបណ្តាញសង្គម ដាក់ល្បីថា វែងជាងរឿងឥណ្ឌា ហាក់មិនឃើញភាគបញ្ចប់ឡើយ ផ្ទុយទៅវិញ ក្រោយស្ងប់ស្ងាត់ មិនសូវរំលឹករឿងចាស់ បានតែមួយរយៈ ស្រាប់តែ លោក ឌួង ឆាយ ដឹកដៃនារីម្នាក់ ភ្ជាប់ពាក្យ ផ្អើលពេញបណ្តាញសង្គម កាលពីម្សិលមិញនេះ។
ជាក់ស្តែង មហាជននរណាៗក៏ផ្ទុះការចាប់អារម្មណ៍ ពីសម្រស់គូដណ្តឹងថ្មីរបស់លោក មិនត្រឹមតែ ស្អាតមួយមុខនោះឡើយ បើនិយាយពីអាយុវិញ រូបនាងទើបតែ ធ្វើពិធីខួបកំណើត១៨ឆ្នាំ កាលពីដើមខែមករា កន្លងទៅនេះ។
យ៉ាងណាមិញ បើតាមការប្រាប់ឲ្យដឹងពីប្អូនបង្កើតរបស់រូបលោក គឺគូដណ្តឹងរូបនេះ ជាគូជីវិតថ្មី ដែលអ្នកម្តាយរបស់រូបលោក បានរើសឲ្យដោយក្នុងថ្ងៃភ្ជាប់ពាក្យ គេឃើញគ្រួសាររូបលោកពោរពេញដោយសុភមង្គល ចំហាយក្តីសុខមិនតិចឡើយ៕









មតិយោបល់