ព័ត៌មានសិល្បៈ និងកម្សាន្ត

ហួសចិត្ត! ម្សិលមិញល្បីថា លោកតា ព្រហ្ម ម៉ាញ ស្លាប់ ស្រាប់តែប្រធានសមាគមសិល្ប:ចេញមកថា…

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើដំណឹងចរចារាមទាក់ទងនឹងមរណភាពរបស់វីរសិល្បករអាយ៉ៃកម្ពុជាលោកតាព្រហ្មម៉ាញ។

យ៉ាងណាមិញ ភ្លាមៗនោះ អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមអ្នកសិល្ប:ខ្មែរ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានចេញមកបង្ហោះសារយ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមជំរាបថា : លោកគ្រូ ព្រហ្ម ម៉ាញ #មិនបានទទួលមរណ:ភាពដូចការបង្ហោះរបស់បុគ្គលមួយចំនួនឡើយ គឺលោកគ្រូកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ប៉ាស៊ីហ្វិក ខាងកើតស្ពានអាកាសពេទ្យលោកសង្ឃ។ ពេលនេះសុខភាពរបស់លោកគ្រូបានធូរស្រាលខ្លះហើយ ដូច្នេះសូមបងប្អូនកុំជឿពត៌មានប្រឌិតឲ្យសោះ ហើយ កាលពីម្សិលមិញនាងខ្ញុំបានចាត់ឲ្យតំណាងរបស់ #សមាគមមិត្តសិល្ប:ស្ម័គ្រចិត្តជួយសង្គម នាំយកថវិកា “មូលនិធិសិល្បករចាស់ជរា” ជូនលោកពូ ព្រហ្ម ម៉ាញ ដែលមានជំងឺលើសឈាម និង ទឹកនោមផ្អែម។ សូមជូនពរឲលោកពូឆាប់ជា និង មានសុខភាពល្អជារៀងរហូត»។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រិយមិត្ត ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកុំមានការយល់ច្រទ្បំទាក់ទងទៅនឹងរឿងនេះបន្តទៀតឡើយ៕

មតិយោបល់