ភ្នំពេញៈ ស្ថានភាពរបស់ តាប៉ិគក់ នាពេលនេះកាន់តែយ៉ាប់យឺនទៅៗ ខណៈដែលជីវភាពគ្រួសាររបស់គាត់កំពុងស្ថិតក្នុងភាពទីទ័ល។
តាប៉ិគក់ បានធ្លាក់ខ្លួនឈឺតាំងពីឆ្នាំ២០០៨ ជាមួយនឹងជំងឺពកឆ្អឹងខ្នង ដោយមិនអាចធ្វើដំណើរទៅណារួចឡើយ
បន្ទាប់ពីធ្លាក់ពីលើកាំជណ្តើរ ។
លោក ស្រី ហន ឌ៊ន ដែលត្រូវជាភរិយារបស់លោក ប៉ិគក់ បានថ្លែងប្រាប់ Post News ឲ្យដឹងថា ប្តីរបស់អ្នកស្រីមិនអាចដើរទៅណារួចទេ តែមានពេលខ្លះដើររួចតែហត់ៗ និងភ្លេចមុខភ្លេចក្រោយ ខណៈដែលអាយុ៧៤ឆ្នាំ ។
ភរិយារបស់ តាប៉ិគក់ថា «ពេលនេះប្តីខ្ញុំកាន់តែយ៉ាប់យឺនហើយ ដោយឧស្សាហ៍បទជើងញឹកញាប់ តែចេញតិចៗ ដោយត្រូវកាថវិកា ជាចាំបាច់ដើម្បីព្យាបាលជំងឺរបស់គាត់ ខណៈដែលបាត់មុខពីវិថីសិល្បៈ ៨ឆ្នាំមកនេះ» ។
លោក ស្រី ហន ឌ៊ន បានបន្តថា បើទោះបីជាកូនៗ មានការងារ ដែរ តែនៅតែខ្វះខាត់ ថវិកា ដើម្បីព្យាបាលប្តី របស់អ្នកស្រី ដដែល ។
អ្នកស្រី ហន ឌ៊ន បានបន្ថែមថា ដំបូងឡើយលោកស្រីបាននាំប្តីទៅព្យាបាលដើម្បីវះកាត់ ជំងឺពកឆ្អឹងខ្នងនេះ ដោយខាងពេទ្យ បានទារ តម្លៃ ៨០០ ដុល្លារ តែដោយស្ថានភាពខ្វះខាត ក៏ដាច់ចិត្តទុកតាមដំណើរតែម្តងទៅ ដល់សព្វថ្ងៃនេះ។
បើទោះបីជាមាន សប្បុរសជន ជាច្រើនបានបរិច្ចាកថវិកាខ្លះៗ ឲ្យក្តី តែថវិកាទាំងនោះ បានត្រឹមតែដោះទ័លមួយ គ្រាតែប៉ុណ្ណោះ ដោយមិនអាច យកទៅទ្រទ្រង់ព្យាបាលជំងឺរបស់ តាប៉ិគក់បានឡើយ។
ភរិយាតារាកំប្លែងខាងលើ បានរំពឹងយ៉ាងមុតមាំថា នឹងមាន ឯកឧត្តម ឧកញ្ញ៉ាណាម្នាក់ អាចជួយប្តីអ្នកស្រីបាន ជាមួយនឹងជីវិតចុងក្រោយ ៕
មតិយោបល់