ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្វាន់ គ្រងតំណែងជាកូនប្រសាស្រី

ថៃ: គេហទំព័រ TV Pool បានចុះផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ថា​ ខ្វាន់ ឧស្សាមណី ប្រាកដជាបានគ្រងតំណែងជាកូនប្រសាស្រី របស់ឪពុកម្តាយ Golf អតីតតារាចម្រៀងមានឈ្មោះបោះសំលេងប្រចាំផលិតកម្ម GMM Grammy ។

យោងតាមរូបភាពរបស់ Golf ដែលបានបង្ហោះនៅលើ Instagram ផ្ទាល់របស់លោកដែលមានឈ្មោះគណនី ‘ goflpichaya’ បានបង្ហាញពីទំនាក់ទំនងផ្អែមល្ហែមដ៏ស្អិតរមួតជាមួយ “ខ្វាន់ ” នៅថ្ងៃខួបកំណើតរបស់ឪពុកលោក ។

ពិតណាស់ វាហាក់បីដូចជា ‘ខ្វាន់ ‘​ តារាសម្ដែងស្រីដែលមានរូបឆោមដូចទេពអប្សរ បានគ្រងតំណែងជាកូនប្រសាស្រី របស់ឪពុកម្តាយលោកមែន។ នៅក្នុងពិធីនោះ ប្រិយមិត្តដែលតែងស្រលាញ់គាំទ្រតារាពីរដួងនេះ អាចខ្សឹបខ្សៀវតៗគ្នាថា នេះជាពិធីជប់លៀងទទួលកូនប្រសាស្រី ក៏អាចថាបានដែរ៕​

Kwan (1)

Kwan (2)

Kwan (3)

Kwan (4)

Kwan (5)

អេបិល

មតិយោបល់