ចិន: ហ្វាន ពីងពីង បានដើរបង្ហាញរ៉ូបព័ណ៌ទឹកប៊ិច រំលេចលើកំរាលព្រំក្រហមបង្ហាញពីសម្រស់ពិតរបស់នាង ក្នុងកម្មវិធីមហោស្រពភាពយន្ដអន្តរជាតិ នៅក្នុងទឹកដីប្រទេស ចិន ។ នេះយោងតាម គេហទំព័រ tvpoolonline ផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ។
ហ្វាន ពីងពីង កំពូលតារាសម្ដែងនៅទឹកដីនាគទេព បានបង្អួតសម្រស់ដ៏ស្រស់ស្អាតគ្មានពីររបស់ធ្វើឲ្យកក្រើកពេញបរិវេណកម្មវិធីមហោស្រពភាពយន្ដអន្តរជាតិ San Sebastian International Film Festival លើកទី ៦៤ ក្នុងនាមជាតារាសម្ដែងភាពយន្ដរឿង “I Am Not Madame Bovary” ដែលទទួលបានប្រជាប្រិយភាពល្បីល្បាញ បើទោះបីអាយុកាលរបស់នាងកំពុងតែវិវឌ្ឍន៍ទៅមុខក៏ដោយ ក៏សម្រស់កំពូលតារាសម្ដែងវ័យ ៣៥ឆ្នាំរូបនេះនៅមានសម្រស់មិនចាញ់នារីវ័យ១៨ឆ្នាំឡើយ ៕
អេបិល
មតិយោបល់