ព័ត៌មានកីឡា

Ohara ថាចាញ់មីយ៉ាន់ម៉ាម្សិលមិញ ដោយសារកូនក្រុមខ្វះទំនុកចិត្ត ពេលប្តូរសិលាចេញ

លោក Ohara Kazunori អះអាងថាកត្តាចម្បងដែលកូនក្រុមខ្លួន ធ្លាក់ទម្រង់លេងខ្លាំង ពេលចាញ់មីយ៉ាន់ម៉ា ៣-០ ម្សិលមិញ មកពីខ្វះទំនុកចិត្ត ពេលប្តូរអ្នកចាំទី កែវ សុខសិលា ចេញនៅដើមវគ្គទី១។

ថ្លែងប្រាប់បទសម្ភាសន៍ផ្តាច់មុខជាមួយ Post News គ្រូសញ្ជាតិជប៉ុនរូបនេះថ្លែងថា កូនក្រុមខ្លួនហាក់ព្រួយបារម្ភខ្លាំង ពេលកែវសុខសិលារងរបួសហើយប្តូរចេញនៅដើមវគ្គទី១ ទើបពុំហ៊ានប្រជែងបាល់ជាមួយដៃគូ និងបណ្តោយឲ្យមីយ៉ាន់ម៉ាដាក់សម្ពាធរហូតឈ្នះដល់ទៅ៣គ្រាប់។

keo-seyla_sport-2

« ជម្រើសថ្ងៃនេះសុទ្ធតែកីឡាករល្អ។ ពួកគេធ្លាប់ឈ្នះឡាវដល់ទៅ៣គ្រាប់ដូចគ្នា។ ប៉ុន្តែថ្ងៃនេះ គេដូចមិនហ៊ានលេង ពេលអ្នកចាំទីដូរចេញ។ ពួកគេគិតតែកាពារ ដូច្នេះហើយប្រាកដណាស់ ដៃគូនឹងដាក់សម្ពាធយើងខ្លាំង។ ជាកំហុសរបស់ខ្ញុំ តែបាល់ទាត់មិនមែនសំណាងរហូតទេ។ ពួកយើងខំអស់ពីលទ្ធភាពហើយ។» សម្តីលោក Ohara។

បន្ថែមលើនេះ គ្រូដដែលបង្ហើបបន្ថែមថា កត្តាដែលលោកមិនដាក់កីឡាករធ្លាប់លេងលីគជាច្រើនលេង ដោយសារពួកគេមិនទាន់មានកម្លាំងពេញទាំងស្រុង ត្បិតពួកគេប៉ះទង្គិចខ្លាំង ពេលលេងជាមួយថៃ។

ចាញ់មីយ់ាន់ម៉ា ៣-០ ម្សិលមិញ ធ្វើឲ្យកម្ពុជា របូតឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងស្រុង ទោះសល់មួយប្រកួតតទល់ ឥណ្ឌូនេស៊ី នៅថ្ងៃស្អែកនេះក្តី។

aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-1aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-2aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-3aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-4aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-5aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-6aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-7aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-8aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-9aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-10aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-11aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-12aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-13aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-14aff-u19-cambodia-vs-myanmar_18-09-16_sport_at-ha-noi-15

 

 

 

 

 

 

 

មតិយោបល់