ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ែន ចំរ៉ុង ធ្លាក់តំណែងមកជាតួកំប៉ិកកំប៉ុកក្នុងកុន

ភ្នំពេញ: មានការកត់សម្គាល់ថាទីផ្សារសម្ដែងរបស់តារាសម្ដែងលោក ប៉ែន ចំរ៉ុង មានការប្រែប្រួលយ៉ាងខ្លាំង ចាប់តាំងពីតារារូបនេះផ្ទុះការរិះគន់ពេញបន្ទុក ពីរឿងបោះបង់ភិន សុដាលីស ទាំងមានផ្ទៃពោះ។ ទីផ្សារសម្ដែងត្រូវគេឃើញស្ងប់ស្ងាត់យ៉ាងចម្លែកនាងពេលចុងក្រោយបើធៀបនឹងអំឡុងពេលមុនដែលរឿងភាគណា និងភាពយន្តខ្នាតធំណាក៏សឹងតែមានលោកសម្ដែងមិនលោះពេលនោះ។ អ្វីដែលគេកត់សម្គាល់គឺលោកបានធ្លាក់ខ្លួនសម្ដែងជាតួកំប៉ុកកំប៉ុកក្នុងរឿងមិនគួរ ព្រោះតែភាពធ្លាក់កូដនោះ។

បន្ទាប់ពីផ្ទុះការរិះគន់ពីរឿងស្នេហា គេចាប់អារម្មណ៍ខ្សែរឿង«ត្រកូលអ្នកប្រដាល់»របស់ផលិតកម្មLD Picture ដែលបើកសម្ពោធ និងដាក់បញ្ចាំងឲ្យទស្សនាសាកល្បងកាលពីថ្ងៃទី១០ តុលា គឺជារឿងទី១ ដែលផ្ដល់ឱកាសឲ្យលោកប៉ែន ចំរ៉ុង បានសម្ដែង។ យ៉ាងណាមិញ នៅក្នុងរឿងនេះមហាជនជាអ្នកទស្សនាពិតជាមានការភ្ញាក់ផ្អើល ដោយសារតែលោកត្រូវគេជ្រើសឲ្យសម្ដែងជាតួកំប៉ុកកំប៉ុកបំផុត ដោយបានសម្ដែងតែមួយប្លង់ប៉ុណ្ណោះ ក៏បាត់មុខតែម្ដង។ នេះជាការសម្ដែងយ៉ាងកម្រ ចាប់តាំងពីលោកប៉ែន ចំរ៉ុង បានគ្រងតំណែងជាតួឯក និងជាតារាជួរមុខក្នុងពិភពភាពយន្ត។ នៅក្នុងរឿងនេះ គេឃើញលោកចេញតែមួយប្លង់គត់ គឺតម្រូវឲ្យឡើងប្រដាល់ជាមួយនាយគ្រឿន ហើយក្រោយពីត្រូវនាយគ្រឿនជាកីឡាករប្រដាល់ភេទទី៣ចាប់បឺតមាត់ក៏សម្រេចចិត្តចុះចាញ់។ ក្រោយពីចេញមួយឈុតនេះ លោកប៉ែន ចំរ៉ុង បាត់មុខតែម្ដងក្នុងរឿង«ត្រកូលអ្នកប្រដាល់» ដែលធ្វើឲ្យអ្នកណាក៏មានការភ្ញាក់ផ្អើលនោះដែរ នៅពេលតួធំដូចលោកបែរជាធ្លាក់មកសម្ដែងត្រឹមមួយឈុតក្នុងរឿង។

លោកលៀក លីដា ចាងហ្វាងផលិតកម្មបានអះអាងថា ហេតុផលដែលខាងផលិតកម្មជ្រើសយកប៉ែន ចំរ៉ុង សម្ដែងត្រឹមតែមួយប្លង់ គឺដោយសារតែក្នុងរឿងនេះ លោកជ្រើសតួអង្គឯក និងតួសំខាន់ក្នុងរឿងដើម្បីតម្រូវសាច់រឿងរួចអស់ទៅហើយ។ លោកថាមួយប្លង់របស់ប៉ែន ចំរ៉ុង ដ្បិតថាត្រឹមតែមួយឈុត តែក៏ខ្លាំងសម្រាប់រ៉ូលសម្ដែងផងដែរ ទើបតារារូបនេះទទួលសម្ដែង។ យ៉ាងណាមិញ ការសម្ដែងរបស់លោកប៉ែន ចំរ៉ុង ក្នុងរឿង«ត្រកូលអ្នកប្រដាល់»មិនត្រូវគេឃើញបង្ហាញក្នុង ឈុតផ្សព្វផ្សាយនោះទេ ដោយសារតែតួអង្គដែលលោកសម្ដែងគឺជាតួរាយរងខ្លាំងពេកក្នុងរឿង។

ផលិតករជាច្រើនបានអះអាងថា ក្រោយផ្ទុះរឿងអាស្រូវ លោកប៉ែន ចំរ៉ុង មិនត្រូវបានគេហ៊ានផ្ដល់ឱកាសឲ្យសម្ដែងជាតួឯកនោះទេ ព្រោះខ្លាចរឿងធ្លាក់ទឹក ប៉ុន្តែដោយសារតែលោកទទួលសម្ដែងមួយប្លង់ៗទើបបន្តហៅថត។ ប្រភពពីផលិតកម្មបដិហារ្យភាពយន្តក៏បញ្ជាក់ដូចគ្នាថា ក្នុងរឿង«លង់ស្នេហ៍អ្នកគ្រូ»របស់ខ្លួន ក៏មានលោកប៉ែន ចំរ៉ុង ចូលសម្ដែងផងដែរ ប៉ុន្តែមានត្រឹមមួយប្លង់ប៉ុណ្ណោះ ដោយតារារូបនេះទទួលសម្ដែងអត់មានប្រកាន់ដូចមុនទេ៕

//www.youtube.com/watch?v=TpKIwY4Pn08

photo_2016-10-11_23-52-10

photo_2016-10-11_23-52-14

photo_2016-10-11_23-52-16

photo_2016-10-11_23-52-18

photo_2016-10-11_23-52-20

photo_2016-10-12_00-02-25

photo_2016-10-12_00-02-27

photo_2016-10-12_00-02-29

photo_2016-10-12_00-02-31

photo_2016-10-12_00-02-34

មតិយោបល់