ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រសួងយុត្តិធម៌នឹងស៊ើបអង្កេត​ករណី ហិង្សាលើតារាសម្តែង ពេជ្រ អាវីហ្សា

បន្ទាប់ពីមានករណីប្រើអំពើហិង្សា ទៅលើ​តារាសម្តែង​សាច់សខ្ចី ដូចត្រកួនឈ្លក់ទឹកខែវស្សា កញ្ញា ពេជ្រ អាវីហ្សា ពីសំណាក់ ប្អូនប្រុស​ជាប់សែស្រឡាយ​តិចតូច ខាងប្រពន្ធឧកញ៉ាឈើ​ដ៏ល្បីល្បាញ នៅកម្ពុជានោះ ខា​ង​ ​អ្ន​ក​នាំ​ពាក្យ​​​ក្រ​សួ​ង​​​យុ​ត្តិ​ធ​ម៌​ ​បា​ន​ឲ្យ​ដឹ​ង​ថា​ ​ក​រ​ណី​ប​ង្ក​ហឹ​ង្សា​ទាំ​ង​នេះ​ជា​ក​រ​ណី​ព្រ​ហ្ម​ទ​ណ្ឌ​ ​ដែ​ល​ស្ថា​ប័​ន​អ​យ្យ​កា​រ​ និ​ង​ស្ថា​ប័​ន​មា​ន​ស​​ម​ត្ថ​កិច្ច​​ពាក់​​ព័​ន្ធ​កំ​ពុ​ង​ចា​ត់​វិ​ធា​ន​កា​រ​ស៊ើ​ប​អ​ង្កេ​ត​យ៉ា​ង​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​ ​ដើ​ម្បី​ឈា​នដ​​ល់​កា​រ​ផ្ត​ន្ទា​ទោ​ស​ជ​ន​ល្មើ​ស​តា​ម​ច្បា​ប់ ​។​

តាមរយៈសំណេរផ្លូវការ នៅលើទំព័រ​ហ្វេសប៊ុក និង Telegram របស់​ឯកឧត្តម គឹម សន្តិភាពបាន​ឲ្យសាធារណៈជន ជ្រាបថា ក្នុ​ង​​រយៈ​ពេ​ល​ប៉ុ​ន្មា​ន​ថ្ងៃ​ក​​ន្លង​​ម​ក​នេះ​ ​នៅ​លើ​ប​ណ្តា​ញ​សា​រ​ព័​ត៌​មា​ន​ ​ក៏​ដូ​ច​ជា​នៅ​លើ​ប​ណ្តា​ញ​ទំ​នា​ក់​ទំ​ន​ង​ស​ង្គ​ម​ផ​ង​ដែ​រ​ ​គឺ​មា​ន​កា​រ​ចុះ​ផ្សា​យ​ ​និ​ង​ផ្ស​ព្វ​ផ្សា​យ​ក​រ​ណី​ហឹ​ង្សា​មួ​យ​ចំ​នួ​ន​ ​ដែ​ល​នាំ​អោ​យ​មា​ន​កា​រ​ចា​ប់​អា​រ​ម្ម​ណ៌​ពី​សំ​ណា​ក់​សា​ធា​រ​ណៈ​ម​តិ​ទៅ​លើ​ក​រ​ណី​ទាំ​ង​នេះ​ ​ហើ​យ​ក៏​នាំ​អោ​យ​មា​ន​កា​រ​វា​យ​ត​ម្លៃ​ដោ​យ​ភា​ព​ភ័​ន្ត​ច្រ​លំ​ណា​មួ​យ​ទៅ​លើ​កា​រ​អ​នុ​វ​ត្ត​ច្បា​​ប់​រ​ប​ស់​ស​ម​ត្ថ​កិ​ច្ច​ ​និ​ង​ស្ថា​ប័​ន​តុ​លា​កា​រ​ផ​ង​ដែ​រ​ចំ​ពោះ​ក​រ​ណី​ទាំ​ង​នេះ​​។

«ខ្ញុំ​សូម​ប​ញ្ជា​ក់​ជូ​ន​ថា​ ​ក​រណី​ប​ង្ក​ហិង្សា​ទាំ​ង​នេះ​ជា​ករ​ណី​ព្រ​ហ្ម​ទ​ណ្ឌ​ ​ដែ​ល​ស្ថា​ប័​ន​អយ្យ​កា​រ​​និ​ង​ស្ថា​ប័​ន​មា​ន​ស​ម​ត្ថ​កិ​ច្ច​ពា​ក់​ព័​ន្ធ​កំ​ពុ​ង​ចា​ត់​វិ​ធា​ន​ការ​ស៊ើ​ប​អ​ង្កេ​ត​យ៉ា​ង​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​ ​ដើ​ម្បី​ឈា​ន​ដ​ល់​​ការ​ផ្ត​ន្ទា​ទោ​ស​ជ​ន​​ល្មើ​ស​តា​ម​ច្បា​ប់​ ​។​ ​កា​រ​ស​ម្រ​ប​ស​ម្រួ​ល​សំ​ណ​ង​ ​ជា​ផ្នែ​ក​មួ​យ​នៃ​ដំ​ណោះ​ស្រា​យ​ផ្ទា​ល់​រ​វាង​ភា​គី​​ ​តែពុំ​​អាច​ផ្អា​ក​ឬ​​ប​ញ្ច​ប់​នី​តិ​វិ​ធី​ក្នុ​ង​រឿ​ង​ព្រហ្ម​ទ​ណ្ឌ​បា​ន​នោះ​ទេ​»​​។​ ​នេះ​​​ជា​សំ​ណេ​រ​ ​ឯ​ក​ឧ​ត្តម​ ​គឹ​ម​ ​ស​ន្តិ​ភា​ព​ ​បា​ន​ប​ន្ថែ​ម​​។​

ដោយ​ជ​ន​រ​ង​គ្រោះ​មួ​យ​ចំ​នួ​ន​ពុំ​ស​ហ​កា​រ​ជាមួ​យ​ស្ថា​ប័​ន​អ​យ្យ​កា​រ​ ​និ​​ងស្ថា​​ប័ន​មា​​ន​ស​ម​ត្ថ​កិ​ច្ច​ពា​ក់​ព័​ន្ធ​ ជា​ហេ​តុ​នាំ​អោ​យ​កា​រ​ស៊ើ​ប​អ​ង្កេ​ត​ជួ​ប​កា​រ​លំ​បា​ក​ ​ព្រោះ​ក​​រ​ណី​ខ្លះ​ស​ក្ខី​ក​ម្ម​សំ​ខា​ន់​គឺ​ជា​ជ​ន​រ​ង​គ្រោះ​ផ្ទា​ល់​តែ​ម្ត​ង​​តែ​ទោះ​ជា​យ៉ា​ង​ណា​ក៏​ដោ​យ​កា​រ​ស៊ើ​ប​អ​ង្កេ​ត​កំ​ពុ​ង​ដំ​ណើ​រ​កា​រ​ទៅ​​មុ​ខ​ ។

ឆ្លៀតក្នុងឱកាសនេះ សូមអំពាវនាវដល់ជនរងគ្រោះ បងប្អូនប្រជាពលរដ្ឋ និងសាធារណៈមតិផ្តល់ទំនុកចិត្តដល់ស្ថាបន័អនុវត្តច្បាប់ និងសូមចូលរួមផ្តល់នូវសាក្ខីកម្មនានាជូនដល់ស្ថាប័នអយ្យការផងដែរទាក់ទងនឹងករណីទាំងអស់នេះ! ។​

បញ្ជាក់ផងដែរថា លោកគៀង ហេង ដែលជា​អតីត​សង្សារ​តារាសម្តែងខាងលើ បានវាយតប់នាងកាលពីយប់ថ្ងៃច័ន្ទទី១៣ វិច្ឆិកានៅខេត្តព្រះសីហនុ នៅ​វេ​លា​ម៉ោ​ង​ប្រ​មាណ​ជា​១​២​យ​ប់​ ​ក្នុង​ពេ​ល​ដែ​ល​នា​ង​ទៅ​ក​ម្សា​ន្ត​ក្នុង​ក្លឹ​ប​នោះ​ជា​មួ​យ​មិ​ត្ត​ភ័​ក្រ្ត​៕
pich-aviza

pich-aviza-9pich-aviza-8pich-aviza-5pich-avizapich-aviza-1pich-aviza-4

មតិយោបល់