ប្រសិនបើអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចចាស្ទីន បេប័រ ប្រាកដណាស់អ្នកនឹងមិនទទួលនូវភាពជាដៃគូ ផ្ទុយភេទនោះទេ ។
ក្រោយកម្មវិធី នៅ O2 Arena Prague ក្នុងសាធារណៈឆេក តារាចម្រៀងសញ្ជាតិកាណាដា លោក ចាស្ទីន បេប័រ បាន អញ្ជើញ ស្រីស្រស់ ៨រូប ចូលលេងល្បែងក្តៅសាច់ ក្នុងបន្ទប់របស់ខ្លួន។
ករណីដ៏រសើបនេះ ត្រូវបានផុសឡើងដោយ ស្ត្រីឈ្មោះ Daniela ដែលជាភ្នាក់ងារ ក្នុងក្រុមតារាម៉ូដែលនៅសាធារណៈឆេក បន្ទាប់ពីឃើញ តារាចម្រៀង ចាស្មីន នៅក្នុង បា ជាមួយគ្នានោះ ។
ស្ត្រីខាងលើ បានសរសេរលើបណ្តាញសង្គមថា ស្ត្រីសិចស៊ី ៨នាក់ ត្រូវបានចាស្មីន អញ្ជើញ ញ៉ាំអាហារពេលល្ងាច ជាមួយគ្នា នៅ Prague ហើយលោកអ្នកចង់ដឹងច្បាស់ អាចផ្ញើសារមកកាន់ខ្ញុំ នោះខ្ញុំនឹងប្រាប់ទីតាំង។
ក្នុងចំណោមស្រីស្រស់ ដែល ចាស្ទីនអញ្ជើញ បរិភោគអាហារល្ងាច ជាមួយនោះ មាន ទាំងនិស្សិតច្បាប់ និង អ្នកធ្វើការនៅព្រលានយន្តហោះ ។
នាង Anna ដែលជានិស្សិតច្បាប់បានធ្វើការអះអាងថាការអញ្ជើញរបស់ ចាស្ទីន មិនមែនក្នុងន័យផ្លូវភេទអីនោះទេ គ្រាន់តែជាបទពិសោធន៍ ដ៏រីករាយ ជាមួយគ្នាតែប៉ុណ្ណោះ ។
ដោយឡែកខាងកាសែតក្នុងសាធារណៈឆេក បានចុះផ្សាយថា ក្នុងចំណោមក្មេងស្រីសិចស៊ីទាំង ៨ នាក់នោះ មានម្នាក់ បានស្ម័គ្រ គេងក្នុងបន្ទប់ ដើម្បីសន្ទនាភាសាស្នេហាដ៏ផ្អែមល្អែម ប៉ុន្តែមិនត្រូវបានបង្ហាញឲ្យដឹងច្បាស់ថា នរណាឲ្យប្រាកដ៕
មតិយោបល់